នាយការិយាល័យ​សុខាភិបាល​កងពលតូច​អន្តរាគមន៍​លេខ​៩​ជិះ​ម៉ូតូ​ដួល​បាក់ក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

​ព្រះវិហារ ៖ នាយការិយាល័យ​សុខាភិបាល​កងពលតូច​អន្តរាគមន៍​លេខ​៩ បានទទួល​មរណៈភាព យ៉ាង​អាណោចអាធ័ម ក្នុងពេល​ជិះ​ម៉ូតូ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​ហេតុការណ៍​ដ៍​សោ​កស​ង្រែ​ង​នេះ​បាន​កើតឡើង​ស្ថិត​ត្រង់ចំណុច​ភូមិ អូរ​ក្សាន្ត ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​អធិការ​នគ​បាល​ស្រុក​ជាំ​ក្សាន្ត លោក រួន យ៉េត បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជន​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ។​លុះ​មកដល់​កន្លែង​ហេតុ ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ រ៉េ​ចង្កូត​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ក្បែ​ចិញ្ចើមផ្លូវ បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង​។​លោក​អធិការ​ស្រុក បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សំ សួ​ម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ បើកបរ​ម៉ូតូ​ម៉ាក សង់​C125 ពណ៌​ខៅ្ម សេរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ រស់នៅ​ភូមិ​សែន រុងរឿង​មួយ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​បាន​បន្តថា​ក្រោយពី​កម្លាំង​ជំនាញ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃើញថា ពិតជា​ស្លាប់​បាក់ក ដោយសារ​ដួល​ម៉ូតូ​ខ្លួនឯង ក៍​បានប្រគល់​ម៉ូតូ​ព្រមទាំង​សព​ជនរងគ្រោះ​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹង​ដែរ​ថា ជនរងគ្រោះ មាន​ជំងឺ​ប្រចាំកាយ (​គឺ​ជំងឺលើសឈាម​)​ពួកគាត់​បាន​និយាយថា ការ​ដួល​ម៉ូតូ​នេះ​អាច​បណ្តាលមកពី​ជំងឺលើសឈាម​គាត់​ធ្វើ​ទុក​ផង​ក៏​អាច​ថា​បាន​៕