ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រី២នាក់ត្រូវបានចោរឆក់យកទូរស័ព្ទដៃម៉ាក iphone7plus បានសម្រេចរួចគេចខ្លួនបានដោយសុវត្ថិភាព ខណៈពេលដែលជនជាតិចិនទាំង២នាក់នោះឈរឆែកមើលផែនទី ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖៤៥នាទីថ្ងៃត្រង់ទី៩ខែកុម្ភៈឆ្នាំ២០១៨ នៅមុខសារមន្ទីរប្រវត្តសាស្ត្រគុកទួលស្លែង ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនជាតិចិនប្រុសស្រីទាំង២នាក់ (ជនរងគ្រោះ) បានដើរបណ្តើរគ្នា ពេលមកដល់ជិតមកដល់សារមន្ទីរគុកទួលស្លែង ក៏បានឈប់ចុចទូរស័ព្ទដៃម៉ាក iphone7plus ដើម្បីឆែករកមើលផែនទី ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកបានធ្វើសកម្មភាពឆក់ទូរស័ព្ទនោះតែម្តងរួចគេចខ្លួនបាត់ស្រមោល។
សូមបញ្ជាក់ថា ភាពអសកម្មនេះតែងតែឮចោរឆក់ជនបរទេស១ថ្ងៃ៣ដងក៏មានដែរ ហើយនៅទីតាំងខាងលើនេះជាកន្លែងសម្រូរទៅដោយដោយភ្ញៀវទេសចរណ៍ បែរជាកើតឡើងញឹកញាប់នៃសកម្មភាពឆក់ទាំងស្ត្រីខ្មែរទាំងស្ត្រីបរទេស (គោលដៅគឺចាំឆក់ជនបរទេសតែម្តង ឲ្យតែមកថ្មីមើលនាយមើលអាយ) ។
ក្រោយពេលកើតហេតុជនរងគ្រោះប្រុសស្រីទាំងពីនាក់បាននាំគ្នាទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីដាក់ពាក្យបណ្តឹង ក្រែងសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យមកផ្តោន្ទាទោសទៅតាមច្បាប់៕