បង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​អត់​ច្បាប់​៥​កន្លែង​នៅក្នុង​ស្រុក​ថ្ពង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

កំពង់​ស្ពឺះ រោង​ម៉ាស៊ីន​និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រមាណ​៥​កន្លែង ដែល​មិនមាន​ច្បាប់​អនុញ្ញាត នោះ​ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្ពង​ដែល​ដឹកនាំ​ដោយ​លោក​ពីង ពៅ នាយការិយាល័យ​ប្រឆាំង​បទល្មើស​ធ្វើ​ការចុះពិនិត្យ និង​អប់រំ​ណៃ​នាំអោយ ធ្វើ​ច្បាប់​កុំអោយ​បាត់បង់​ថវិការ​រដ្ឋ​។​

​កាល​ចុះ​ពិនិត្យ​រោង​ម៉ា​ស៊ី​(​ថាស​)​និង​រោង​សិប្បកម្ម​កែច្នៃ​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំនួន​៥​ទីតាំង ស្ថិតនៅក្នុង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​តាម​សម្តី​របស់លោក ពីង ពៅ នាយការិយាល័យ​បាន​និយាយ​អោយដឹងថា នៅមុន​ពេល​ចុះ​ពិនិត្យ​រោង ម៉ាស៊ីន និង​រោង​សិប្បកម្ម​ខាងលើនេះ​ដែល​ដោយមាន​ការបញ្ជា​ពី​លោក​ម៉ាត់ ធុច ស្នងការរង​ទទួល ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួចមក​លោក​បាន​ដឹកនាំ កម្លាំង​កា​រិ​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចាត់ តាំង កំលាំង​ចំនួន ០៥​នាក់ និង​កម្លាំង​អធិការ​ស្រុក​ថ្ពង ចំនួន​០៣​នាក់ ដឹកនាំ​ដោយ វរ​សេនី​យិ៍​ទោ ពីង ពៅ នាយការិយាល័យ បាន​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​កែច្នៃ​ឈើ និង​ដេប៉ូ​លក់​ឈើ សរុបៈ ចំនួន​០៥ ទីតាំង​ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក​ថ្ពង ។​លោក​បាន​បន្តថា​រោង​សិប្បកម្ម​ទី​១. ឈ្មោះ យូ ចន្ថា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ចំបក់​ផ្អែម ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

(​ដេប៉ូ​លក់​ឈើ​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ​)
២. ឈ្មោះ គុណ សុគា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​តាំង​ស្តុក ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ​(​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)
៣. ឈ្មោះ អាត់ វឿន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ក្រាំ​ស្តុក ឃុំ​មនោ​រម្យ ស្រុក​ថ្ពង (​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)
៤. ឈ្មោះ ចោម សំអាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ក្រាំង​តាចរ ឃុំ​មនោ​រម្យ​ស្រុក​ថ្ពង ។

​(​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)
៥,​ឈ្មោះ រស់ រឿន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ក្រាំ​តាចរ ឃុំ​រុងរឿង ស្រុក​ថ្ពង ។
(​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់ បានធ្វើ​កិច្ចសន្យា​)
លោក​បាន​បន្តទៀតថា​ចំពោះ​ទី​តាំ​ខាថ​លើ​ដែល​អត់​ច្បាប់​ខាងលើ​បាន​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា​អោយ​រត់​ច្បាប់​ដើម្បី​កុំអោយ​បាត់បង់​ថវិការ​ចូល​រដ្ឋ​៕