(កំពង់ចាម) កំលាំងសមត្ថកិច្ចចំរុះ របស់ខេត្តកំពង់ចាម រួមមាន មន្ត្រីជំនាញ សាធារណការខេត្ត ជំនាញការិយាលយ័នគរបាលចរាចរ ផ្លូវគោក ជំនាញនគរបាលក្រុងកំពង់ចាម និងកំលាំង កងរាជអាវុធហត្ថក្រុង បានចុះត្រួតពិនិត្យ រថយន្ត ខុសលក្ខណះបច្ចេកទេស នៅ លើផ្លូវជាតិលេខ៧ ថ្មី ចំណុចមុខ ហ្គោលក្លឹប ស្ថិតក្នុងភូមិ បឹងស្នាយ សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក វរសេនិយ៍ត្តី អុឹង ប៑ុន អធការនគរបាល ក្រុងកំពង់ចាម បានអោយដឹងថា អនុវត្តតាមបទបញ្ជា របស់ សម្តេច តេជោ ហ៑ុន សេន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ជាផ្ទ្ទ្ទាល់ របស់លោក ឩត្តមសេនិយត្រី ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានអោយ លោក និងលោកវរសេនិយ៍ឯក ទ្បុង ម៉េងសែ នាយការិយាលយ័នគរបាល ចរាចរផ្លូវគោក ដឹងនាំកំលាំងជំនាញ ចុះសហការ ជាមួយ ជំនាញ សាធារណការខេត្ត ត្រួតពិនិត្យ រថយន្ត ខុសលក្ខណះបច្ចេកទេស នៅចំណុចខាងលើនេះ។
លោក អធិការ បានបញ្ជាក់ថា ការអនុវត្តនេះ ចាប់ពី ម៉ោង សូន្យ និងមួយនាទី ឈានចូលថ្ងៃទីថ្ងៃទី១០ ខែកុម្ភះឆ្នាំ២០១៨ តទៅ។
លោក ទ្បុង ម៉េងសែ បានបញ្ជាក់ថា ចាប់តាំង ពីម៉ោងសូន្យថ្ងៃទី៩ ខែកុម្ភះឆ្នាំ២០១៨មកដល់ម៉ោង៩និង២៥នាទី ថ្ងៃទី១០កុម្ភះនេះ សមត្ថកិច្ចបានពិនិត្យរថយន្ត ធំៗ បានចំនួន ២៣ គ្រឿង ក្នុងនោះ មានរថយន្ត ខុសលក្ខណះ បច្ចេកទេស( តទ្រុង) ចំនួន០៦គ្រឿង ត្រូវបញ្ជូនទៅអធិការដ្ឋាន នគរបាលក្រុង ដើម្បី ធ្វើការកែសំរួល( កាត់ទ្រុង) ។
លោក ចាន់ ផល្លី អភិបាល ក្រុងកំពង់ចាម បានអោយដឹងថា ការអនុវត្តនេះធ្វើជារៀងរហូតដល់អស់ រថយន្តខុខលក្ខណះបច្ចេកទេស។