១​យប់​សមត្ថកិច្ច​ឃាត់​រថយន្ត​យី​ឌុប​១៣០​គ្រឿងក្នុង​នោះ​ខុស​លក្ខណៈ​បច្ចេកទេស​៧​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018 ក+ ក-

​ខេត្តក្រចេះ​៖ រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ចំនួន​១៣០ ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​នៃ​មន្ទី​សាធារណៈការ នឹង​ដឹកជញ្ជូន​ខេត្តក្រចេះ ចាប់​ឃាត់​ត្រួតពិនិត្យ ជា​បន្តបន្ទាប់ ក្នុងនោះ​មាន​៧​គ្រឿង​ត្រូវបាន​ក្រុមមន្ត្រី​ត្រួតពិនិត្យ​យាន្ត​យន្ត​កែច្នៃ​ខុស​លក្ខណៈ​ប​ច្ចែក​ទេស អះអាងថា បាន​កែច្នៃ​ខុស​លក្ខណៈ​ទ្រង់ទ្រាយ​ដើម ហើ់យ​ត្រូវអនុវត្ត​និង​កាត់​ទ្រុង​នៅនឹងកន្លែង​តែម្តង ។​

​ប្រតិបត្តិការ​ត្រួតពិនិត្យ​យាន្ត​យន្ត​ខុស​ប​ច្ចែក​ទេស របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នេះ គឺធ្វើឡើង​ពេញ​១​យប់​ថ្ងៃទី​៩​ខែកុម្ភៈ ក្នុងនោះ​សមត្ថកិច្ច​បានដាក់​ពង្រាយ​កម្លាំង​ចំនួន​៦​គោលដៅ មានស្រុក​៥​នឹង​ក្រុង​១ ហើយ​បាន​ឃាត់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ចំនួន​១៣០​គ្រឿង ដើម្បី​វាស់វែង ហើយ​រកឃើញ​មាន​៧​គ្រឿង កែច្នៃ​ខុស​ទ្រង់ទ្រាយ​ដើម ។​

លោក ជួប ផល្លី​ន អនុប្រធាន​មន្ទីរ​សាធារណៈការ​នឹង​ដឹកជញ្ជូន​ខេត្តក្រចេះ​បានឱ្យដឹងថា ប្រតិបត្តិការ​ត្រួតពិនិត្យ​យាន្ត​យន្ត​ខុស​ប​ច្ចែក​ទេស របស់​កម្លាំងចម្រុះ គឺ​ដឹកនាំ​ដោយ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ក្នុងនោះ​មាន​មន្ត្រី​ចល័ត​ចំនួន​១​ក្រុម សំរាប់​ត្រួតពិនិត្យ​នៅតាម​គោលដៅ​ទាំង​៦ នៅ​ទូទាំង​ខេត្ត និង​មាន​លោក​អភិបាល​តាម​បណ្តាល​ស្រុក​ជា​ប្រធាន ។​

​លោក​បន្តថា ជាមួយនិង​យុ​ទ្ឋ​នា​ការ​នេះ គឺ​ក្រុមមន្ត្រី​ត្រួតពិនិត្យ​យាន្ត​យន្ត​កែច្នៃ​ខុស​លក្ខណៈ​ប​ច្ចែក​ទេស បាន​ឃាត់​រថយន្ត​យី​ឌុប​ត្រួតពិនិត្យ​ចំនួន​១៣០​គ្រឿង ហើយ​វាស់វែង​ទ្រុង​រថយន្ត​ឃើញថា មាន​៧​គ្រឿង​គឺ​កែច្នៃ​ខុស​លក្ខណៈ​ប​ច្ចែក​ទេ ហើយ​សមត្ថកិច្ច​បាន​ចាប់​ឃាត់​កាត់​ទ្រុង​នៅ​នឹង​គោ​ដៅ​ត្រួតពិនិត្យ​តែម្តង ៕