កំពង់ស្ពឺ ៖ បុរសជាកូនប្រសារម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ ឃុំសែនដី ធ្វើការឃាត់ខ្លួន ខណៈ ដែលបុរសរូបនោះស្រវឹងស្រាហើយទាញកាំបិតផ្គាក់កាប់ម្តាយ និងឪពុកក្មេកបណ្តាលអោយរង របួស កាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ នៅចំណុចភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់របស់មន្ត្រីនគរបាលបានអោយដឹងថា នៅមុនពេលកើតហេតុបុរស ជាកូន ប្រសាររូបនេះ បានផឹកស្រាស្រវឹងហើយមករករឿងកូន ប្រពន្ធ ។ ឃើញដូច្នេះ ឪពុកម្តាយក្មេក បាន ទៅឃាត់ តែបុរសជាកូនប្រសាមិនត្រឹមតែមិនស្តាប់ការណែនាំស្នើសុំពីឪពុកម្តាយក្មេកនោះទេ ថែម ទាំង ស្ទុះទៅទាញកាំបិតផ្គាក់ទៅដេញកាប់លើឪពុកម្តាយក្មេកបណញតាលេងរបួសយ៉ាងធ្ងន់ធ្ងរ ទៅវិញ។ ក្រោយពេលកើតហេតុភ្លាមៗ សាច់ញាតិបាននាំគ្នាទៅដាក់ពាក្យប្តឹងអោយនគរបាល ឃាត់ខ្លួនតែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ សែនដី បានឃាត់ឈ្មោះ ម៉ៅ សំអូន ភេទប្រុស អាយុ36ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយបានយកកាំបិតផ្គាក់កាប់ ទៅ លើឪពុកម្ដាយក្មេករបស់ខ្លួន ឈ្មោះ មាស ប្រាជ្ញ អាយុ៦៦ឆ្នាំ បណ្ដាលអោយរងរបួស ក ខាងឆ្វេង និងម្រាមដៃខាងស្ដាំ និងម្តាយក្មេកឈ្មោះ ប៊ូ ហ៊ុយ អាយុ៦៥ឆ្នាំ បណ្ដាលអោយរងរបួសដៃខាងស្ដាំ ។
ចំពោះជនរងគ្រោះ ខាងលើក្រុមគ្រួសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យអង្គមេត្រី ។ បច្ចុប្បន្នបុរសជាកូនប្រសាដៃដល់កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕