សងសឹក​គំនុំ​ចាស់​ទាញ​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ស្លាប់​នៅ​ស្រុក​កំពង់​សិលា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 February, 2018 ក+ ក-

​ព្រះសីហនុ ៖ ស្ត្រី​វ័យ​៥៣​ឆ្នាំ​ម្នាក់ ត្រូវបាន​បុរស​ជា​ប្តី កាប់​ដោយ​កាំបិតផ្គាក់​ចំ​គុម្ពត្រចៀក បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​អង្គុយ​អាំងភ្លើង​ពេល​អាកាសធាតុ​ធ្លាក់ចុះ​ត្រជាក់ កាលពី​ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ស្ថិតនៅ​ភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ សីហនុ​។​

បើតាម​ការបញ្ជា​ក់រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ព្រះ សីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ជា នៅ អាយុ​៥២​ឆ្នាំ ត្រូវជា​ប្តី និង​ជា​ជនដៃដល់ ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សាក់ ស្រី យុ​៥៣​ឆ្នាំ មុខរបរ​កសិករ ។ ក្នុង​ថ្ងៃកើតហេតុ ជន សង្ស័យ​បាន​យក​កាំបិតផ្គាក់​ដើរទៅ​កាប់​ស្ត្រី​ជា​ប្រពន្ធ​ដែល​កំពុង​អង្គុយ​អាំងភ្លើង​ពេល​អាកាសធាតុ​ធ្លាក់ចុះ​ត្រជាក់ នៅមុខ​ផ្ទះ​របស់ខ្លួន​ត្រូវចំ​គុម្ពត្រចៀក​ខាងស្តាំ​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ប្រកាច់ ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​។​

ក្រោយពេល​កាប់​ប្រពន្ធ​ស្លាប់​ហើយ ជនសង្ស័យ បាន​លើក​ប្រពន្ធ​ទៅ​ដាក់​លើផ្ទះ បង្កឱ្យមាន ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​អ្នកជិតខាង​ឃើញ​ដូច្នេះ ក៏បាន​ទូរស័ព្ទ​រាយការណ៍​ទៅប្រាប់​សមត្ថ កិច្ច តែម្តង ។​

​តាម​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់ បានឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​ខ្លួន​សម្រេចចិត្ត កាប់សម្លាប់​ប្រពន្ធ​នាពេលនេះ ដោយសារតែ​កាលពី​អតីតកាល ប្រពន្ធ​របស់ខ្លួន​ធ្លាប់បាន​កាប់​លើ រូប​ខ្លួន​ដែរ​ពេល​ឈ្លោះប្រកែក​គ្នា​ក្នុង​គ្រួសារ ហើយ​កំហឹង​នេះ​បាន​ចងគំនុំ​រហូតមកដល់ បច្ចុប្បន្ន ។ បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់​មាន​សតិ​មិន​ប្រក្រតី​។

​បន្ទាប់ពី​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ជនរងគ្រោះ​យ៉ាង​ដូច្នេះ កម្លាំង​របស់ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុងពេល នោះ តែ ម្តង ហើយ​បាន​ដកហូតយក​វត្ថុតាង​កាំបិតផ្គាក់​ដង​ឈើ​១​ដើម ប្រវែង​១​ម៉ែត្រ និង​បានរៀបចំ កសាង សំណុំរឿង​ដើម្បី​បញ្ជូនមក​ស្នងការ​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​នីតិវិធី​បន្ត​៕​