ខ​ណ្ខ​ចំកា​មន បិទ​ទីតាំង​បញ្ចាំង​កុន​ដែល​ដាក់​គ្រែ​សម្រាប់​ឱ្យ​ភ្ញៀ​វ​ដេក​មើល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2018 ក+ ក-

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ចុះ​បិទ​ទី​តាំ បញ្ចាំង​កុន​មួយកន្លែង​ឈ្មោះ Home Cinema បន្ទាប់ពី​រកឃើញថា​ការ​បញ្ចាំង​នោះ​មាន​ភាពមិនប្រក្រតី​ខណៈដែល​ទីតាំង​បញ្ចាំង​នេះ​មិនមែនជា​ប្រភេទ​កៅអី​សម្រាប់​អង្គុយ បែរជា​ប្រភេទ​ក្រែ​ពូក​សម្រាប់​ដេក​មើល​ទៅវិញ​។​

​ទីតាំង​បញ្ចាំង​កុន Home Cinema​នេះ​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​S-32 ផ្លូវ​ស៊ី​ល​វ័រ​ក្នុងភូមិ​៤​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

​បើតាម​មន្ត្រីនគរបាល​ខណ្ឌចំការមន​បាន​ឲ្យ​ដឹងថា​ប្រតិបត្តិ​ការចុះ​បិទ​ទីតាំង​បញ្ចាំង​កុន​នេះ​គឺ​បន្ទាប់ពី​មានការ​ឯកភាព ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី កែវ សុគន្ធា ទើប​លោក ហ៊ាង ថា​រ៉េត ដែលជា​អធិការ​ងខ​ណ្ខ​ចំកា​មន​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​តែម្តង​។​

​បើតាម​ការបញ្ជាក់​ពី​លោក ហ៊ាង ថា​រ៉េត បាន​ឲ្យ​ដឹងថា ទីតាំង​បញ្ចាំង​កុន​នេះ​គឺមាន​ភាពមិនប្រក្រតី​ដោយ​វា​ចម្លែក​ត្រង់​ថា​មិនមាន​កៅអី​សម្រាប់​អង្គុយ​មើល​ទេ​ប៉ុន្តែ​បែរជា​ដាក់​គ្រែ​ពូក​សម្រាប់​មនុស្ស​ពីរ​នាក់​ដេក​មើលទៅ​វិញ ។​

​ជាមួយគ្នា​នោះដែរ​លោក​អធិការរង​នគរបាល​ខណ្ឌចំការមន ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​ពិនិត្យ មុន​និង​ចេញ​អាជ្ញាប័ណ្ណ​ប្រកប​របរ​អាជីវកម្ម​សូម​ពិនិត្យ​ផង ជាពិសេស​ពាក់ព័ន្ធ​និង​ក្រសួង​វប្បធម៌​ព្រោះថា​ការបើក ទីតាំង​បញ្ចាំង​កុន​បែបនេះ​មិនមាន​មនុស្ស​ចាស់​ឬ​ក្មេងៗ​ទៅ​មើល​ភាគច្រើន​មានតែ​ក្មេង​ជំទង់ៗ​ចូល​មើល​តែ​ពីរ​នាក់ ប្រុស​ស្រី​ហើយ​ក្នុង​ទីតាំង​បញ្ចាំង​កុន​នេះ​គេ​ដាក់​ជាល​កខ​ណះ​ពូក​ឲ្យ​ដេក​ដែល​វា​អាច​និង​ឲ្យ​អ្នក​ចូល​មើល​ប្រព្រឹត្តិ​រឿង​អ្វី​ផ្សេងៗ​ខុស​ប្រពៃណី ។

​ការដែល​ស្នើសុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​មុន​និង​អនុញ្ញាត​ឲ្យ​បើក​អាជីវ​កម្មនេះ​គឺ​ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​និង​វប្បធម៌​ប្រពៃណី​ខ្មែរ​កុំ​យុវជន​ចូលទៅ​ប្រព្រឹត្ត​រឿង​មិនល្អ​៕​