ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវវៀងច្រកទ្វាអន្តរជាតិបាវិតទៅលំនៅដ្នាន ជាប់ ព្រំដែលសូមសំណូមពរដល់អាជ្ញាធរជួយពន្លឿនដល់ក្រុមហ៊ុនកាស៊ីណូក្នុងជួសជុលផ្លូវមួយ ខ្សែ រងការខូចខាតដោយសារតែក្រុមហ៊ុនដឹកសម្ភារៈសំណង់។
ប្រជាពលរដ្ឋរស់ភូមិជាប់និងព្រំប្រទល់ប្រទេសវៀតណាមបានអំពាវនាវដល់អាជ្ញាគ្រប់លំដាប់ថ្នាក់មេត្តាជួយមានវិធានការចំពោះក្រុមហ៊ុន និងកាសុីណូបានដឹកជញ្ជូនសម្ភារះសំណង់ឆ្លងកាត់ផ្លូវបេតុងរងការខូចខាត ទាំងស្រុង មិនទាន់មានការស្ថាបនាច្រើនខែមកហើយធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរចេញចូលតាមច្រកវៀងមានការំបាកយ៉ាងខ្លាំង។
បើតាមអ្នកលក់ដូរ ជាប់និងផ្លូវមួយខ្សៃនេះស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតបានអោយដឹងថាផ្លូវវៀងនេះប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកច្រើនណាស់ ចេញចូលរកសុីនិងទៅធ្វើបុណ្យវត្តព្រៃយាយ វត្តជាប់និងព្រំដែនប្រទេសវៀតណាម។
ប្រជាពលរដ្ឋបន្តថាកន្លងមកផ្លូវនេះធ្វើដំណើរស្រួលព្រោះចាក់បេតុង។ប៉ុន្តែរយះពេល2, / 3ឆ្នាំនេះមានក្រុមហ៊ុនកាសុីណូបានសាងសង់ផ្ទះសំណាក់ផ្ទះល្វែងជាច្រើន ហើយមានអ្នករកសុីដឹកសុីម៉ង់ដែក គ្រោះ ខ្យាច់ដែលមានរថយន្តធុនធំ ដឹកឆ្លងកាត់ផ្លូវបេតុនេះបណ្តាលអោយខូចទាំងស្រុងបណ្តាលអោយផ្លូូវនេះក្លាយទៅជាផ្លូវដីគ្រលុកដក់ទឹកធ្វើអោយប្រជាពលរដ្ឋពិបាកនិងធ្វើដំណើរអស់រយះពេលយូរមកហើយ។ពាក់ពន្ធ័ករណីដែលផ្លូវខូចខាងលើ លោកសេងសីលា អភិបាលក្រុងបាវិតបានប្រាប់តាមទូរសព្ទថាផ្លូវវៀងនេះមិនជាផ្លូវចាស់នោះទេគឺផ្លូវឯកជនប៉ុន្តែក្រុមហ៊ុនបានសាសង់ធ្វើផ្លូវចូលទៅដីរបស់គេប៉ុន្តែ ដាក់ជាប្រយោជន៍សាធារណះ។ដោយកន្លងមកអាជ្ញាក្រុងបានអំពាវនាវអោយក្រុមហ៊ុនធ្វើផ្លូវមួយខ្សែនេះចាត់បេតុងស្រួលក្នុងការធ្វើដំណើរ ។
លោក សេង សីលា បន្តថា ដោយក្រុនហ៊ុនបាន វិនិយោគដីខាងក្រោយជាសំណង់ផ្ទះល្វែង និងសណ្ឋាគារ ដូច្នេះហើយក្រុមហ៊ុនកាសុីណូ បានដឹកសម្ភារះចូលទៅក្នុងបណ្តាលអោយខូចផ្លូវនេះទាំងស្រុងហើយលោកបានស្នើអោយក្រុមហ៊ុនធ្វើការជួសជុលផ្លូវនេះវិញ ។
បន្ទាប់មានពន្លឿនក្នុងការជួសជុលផ្លូវខាងក្រុមហ៊ុន បានមកឈួសឆាយ បានមួយចំនួនក្រុមហ៊ុនបានបញ្ឃប់ មកដល់ពេលនេះមិនទាន់ស្ថានាផ្លូវទេ។
ប៉ុន្តែយ៉ាងណាក៍ដោយលោកនិងក្រុមការងារនិងសំណូមពរអោយក្រុមហ៊ុនធ្វើផ្លូវមួយខ្សែនេះហើយរួចរាល់ក្នុងពេលឆាប់នេះ៕