កំពង់ចាម ៖ ប្រជាពលរដ្ឋរសនៅក្នុងសង្កាត់បឹងកុក ពិសេស អ្នកដែលមានលំនៅដ្ឋាន ជុំវិញ បឹងកុក មានការភយ័ ស្លន់ស្លោ បន់ដូនបន់តា បន់កុងម៉ា អោយជួយនិងស្រែករកជំនួយពីសមត្ថកិច្ច អោយជួយ ព្រោះគាត់ភយ័ព្រួយ និងអគ្គី ដែលកំពុងឆាបឆេះ ព្រៃបឹង ដែលគាត់បានរស់នៅជិតទីនោះ។
ទោះបីយ៉ាងណា សមត្ថកិច្ច បាន ចេញរថយន្តជួយពន្លត់ អគ្គីភយ័ ទាន់ពេលវេលា ពុំមានគ្រោះថ្នាក់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋទ្បើយ។
គ្រោះអគ្គីភ័យ ថ្ងៃទី13 ខែកុម្ភះ ឆ្នាំ 2018 ម៉ោង16និង15 នាទី នៅចំណុចបឹងកុក ស្ថិតនៅក្នុងភូមិសាស្ត្រភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ប្រភពពត៍មាន ពីកន្លែងកើតហេតុ បានអោយដឹងថា ភ្លើងបានឆេះយ៉ាងខ្លាំងរាលដាលពីកណ្តាល បឹង ហើយរាដាលដេញមកខាងជាយបឹងដែលមានផ្ទះប្រជាពលរដ្ឋជាច្រើន។
លោកឩត្តមសេនិយ៍ ត្រី ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានអោយដឹងថា ភ្លាមៗនោះ លោកបានបញ្ជាអោយ កំលាំងអន្តរាគមន៍ និងរថយន្តពន្លត់អគ្គីភយ័ បានចេញទៅ កន្លែងកើតហេតុ ជាបន្ទាន់។
លោក ស្នងការបានបញ្ជាក់ថា ដោយអគ្គីភយ័ឆេះរាលដាល ច្រើនកន្លែងពេក លោកក៏បានសុំជំនួយពីលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ បញ្ជូនរថយន្តពន្លត់អគ្គីភយ័ចេញពីខេត្តត្បូងឃ្មុំ មកជួយអន្តរាគមន៍ ហើយភ្លេីងបានរលត់ទាំងស្រុងនៅវេលាម៉ោង 19និង30នាទី។
លោក ស្នងការ បានបញ្ជាក់ថា អគ្គីភយ័នេះពុំមានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋណាមួយទ្បើយ ដោយ សមត្ថកិច្ចបាន អន្តរាគមន៍ទាន់ពេវេលា។
លោកស្នងការ បានបន្តថា ក្នុងសហប្រតិបត្តិការជួយអន្តរាគមន៍នេះយើងបាន ប្រើប្រាស់រថយន្តចំនួន10 គ្រឿង ក្នុងនោះមាន:
( កំពង់ចាម 8គ្រ , ត្បូងឃ្មុំ 2គ្រ) និងប្រើទឹកអស់ចំនួន 30ឡាន ទេីបពន្លត់ភ្លេីង
បាន100%។
លោក ឩត្តមសេនីយត្រី ឯម កុសលបានបញ្ជាក់ថា មូលហេតុមានអគ្គីនេះកើតទ្បើងគឺដោយសារក្មេងបង្កាត់ភ្លើងអាំងត្រីនៅកណ្តាលបឹង ហើយមិនបានពន្លត់។
លោក ស្នងការ ឯម កុសល បានថ្លែង អំណរគុណដល់លោក ឩត្តមសេនីយ៍ ទោ បែនរត្ន័ ស្នងការ នគរបាលខេត្តត្បូងឃ្មុំ ដែលបានសហការ ទាន់ពេលវរលា និងកោតសរសើរដល់កងកំលាំងនគរបាល ទាំងអស់ដែលបានខិតខំ ពុះពារជំនះរាល់ឩបសគ្គ័ រហូតទទួលបានជោគជយ័។
លោកស្នងការបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្មួយៗ ត្រូវមានការប្រុងប្រយត្ន័ ខ្ពស់ ពន្លត់ភ្លើង មុននិងចាកចេញ ។ សុ ភ័ណ្ឌ