ភ្នំពេញ ៖ ផ្ទះលក់ឥវ៉ាន់ចាប់ហួយត្រូវ
បានអគ្គីភ័យលេបត្របាក់ឆេះពេញក្នុងផ្ទះ សង្ស័យបណ្តាលមកពីផ្ទុះចរន្តអគ្គិសនី ជុំនាងផ្ទះហេតុការណ៍នេះបង្កអោយមានការភ្ញាក់ដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង៩និង២០នាទី យប់ ថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះលេខ ២៦០ផ្លូវលេខ ១ ក្នុងបុរីពិភពថ្មី ចំការដូង ស្ថិតក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានធំក្លិនឈ្ងៀមនិងមានផ្សែងចេញមកតាមឥតខ្យល់ខាងលើ ខណៈពេលដែលផ្ទះខាងលើបិទទ្វារចាក់សោសម្រានមានអ្នក នៅក្នុងផ្ទះម្នាក់ទាល់តែឆ្លុះផ្សែងទើបដឹងក៏ឃើញឆេះជុំនាងផ្ទះឆាបដល់ម៉ូតូ២គ្រឿង១ម៉ាក់ស៊ូម៉ើ និងឌ្រីម១២៥ឆេះម៉ត់មើលលែងយល់ហើយ ក៏រត់ចេញមកក្រៅប្រាប់ប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យចុះមកធ្វើការអន្តរាគមន៏ធ្វើការ បាញ់ពន្លត់ ក៏ឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញមកចំនួន៣គ្រឿងនិងរថយន្តដឹកទឹកឯកជនចំនួនមួយគ្រឿង ហើយបានធ្វើការប្រើពេលវេលាបាញ់ពន្លត់អស់រយៈពេលមួយម៉ោងនិងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញអស់ចំនួន៣គ្រឿងនិងឯកជនមួយគ្រឿងទើប រលត់ជាស្ថាពរទៅវិញ នៅម៉ោង១០និង២០នាទី ថ្ងៃដដែល។
បើតាមសម្តីពីសមត្ថកិច្ចបានអោយដឹងថាក្នុងករណីអគ្គីភ័យឆាបឆេះខាងលើគឺបណ្តាលអោយឆេះសម្ភារះដូចជាតុ ទូរ ឥវ៉ាន់ចាប់ហួយ និងម៉ូតូ២គ្រឿងរបស់របរ មួយចំនួនទៀតនៅក្នុងផ្ទះរងការខូចខាតទាំងស្រុង និងរោលផ្សែងខ្មៅដល់ផ្ទះជិតខាង២ល្វេងទៀត តែមិនបង្កអោយមានអ្នករងរបួសនោះទេ។នៅក្នុងករណីខាងលើជំហានដំបូរសមត្ថកិច្ចសណ្ឋានថាបណ្តាលមកពីផ្ទុះឆ្លងចរន្តអគ្គិសនី៕