កំពង់ស្ពឺ ៖ មន្ត្រីយោធាមួរូបដែលជាកូនប្រុសរបស់ឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំស្រួចត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនតាមដីការតុលាការពីបទប្រើប្រាស់ស្លាកលេខយោធាក្លែងក្លាយ។ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ទីបញ្ជាការកងរាជាអាវុអហត្ថលើផ្ទៃប្រទេសដើម្បីប្រគល់អោយស្ថាប័នអយ្យការចាត់ការបន្ត។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត័ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីមន្ត្រីអាវុធហត្ថបានបង្ហើបថា
ជនសង្ស័យ១នាក់ ឈ្មោះ យឹម សុកាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខងារយោធា នៅអង្គភាពបញ្ជាការដ្ឋានកងរថក្រោះមានឋានន្តរស័ក្តិអនុសេនីយ៍ទោ និងមានទីលំនៅភូមិតាំងស្យាឃុំតាំងស្យាស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
ប្រភពបន្តថា”ការឃាត់់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាអោយចូលខ្លួន របស់លោក ងិន ពេជ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ “។
ប្រភពបានបន្តទៀតថាជនសង្ស័យជាប់ចោទ
ពីបទប្រើប្រាស់រថយន្តពណ៏ត្រេអ៉ីនឹងក្លែងស្លាកលេខ កងយោធពលខេមរភូមិន្ទ។
ក្រោយឃាត់ខ្លួនកម្លាំងការិយាល័យសន្តិសុខ
លើផ្ទៃប្រទេស បាននាំខ្លួនជនសង្ស័យរូបនេះទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដើម្បីចាត់ការតាមនីតិវិធី។
សូមរំលឹកផងដែរថាជនសង្ស័យរូបនេះបាន
ប្រើមធ្យោបាយ និងក្លែងស្លាកលេខកងទ័ព ដឹកជញ្ជូនឈើខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តយស កិត្យានុភាព សេចក្តីថ្លៃថ្នូររបស់អង្គភាពកងយោធពលខេមរភូមិន្ទ។ ជនសង្ស័យត្រូវបានស្ថាប័នអយ្យកោះអញ្ជើញឲ្យចូលខ្លួនចំនួនពីរលើកនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលរូបនេះ មិនព្រមចូលខ្លួនមកបំភ្លឺករណីនេះ ។
គួរបញ្ជាក់ថា ជនសង្ស័យរូបនេះកន្លងមកត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ទាក់ឃាត់រថយន្តព្រមទាំងអ្នកបើកបរនិងព្រូ០២នាក់ដែលដឹកឈើរបស់គេបម្រុងទៅលក់នៅវៀតណាមបាន០១គ្រឿងនៅខណ្ធព្រែកព្នៅម្តងហើយ។កាលណោះឱពុករបស់ជនសង្ស័យរូបនេះដែលជាឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំស្រួច ហើយក៏ជាមន្ត្រីយោធាផងដែរនោះបានរត់ការខ្វែងខ្វាត់ដើម្បីអោយកូនរបស់ខ្លួនបាននៅក្រៅឃុំទំនងជាអាងខ្នងឱពុកហើយទើបបានជាតុលាការកោះហៅអោយចូលខ្លួននជនសង្ស័យរូបនេះគេចវេសមិនចូលខ្លួនបំភ្លឺរហូតដល់តុលាការចេញដីការបញ្ជាអោយចូលខ្លួនហើយត្រូវបានកងរាជអាវុធហត្ថតាមចាប់ខ្លួនបែបនេះ។
ប្រភណព័ត៌មានដោយឡែក បានឲ្យដឹងថា ឱពុករបស់ជនសង្ស័យរូបនេះ ក៏មានសកម្មភាពដឹកជញ្ជូនឈើដូចកូនប្រុសខ្លួនដែរតែមិនសូវមានសមត្ថកិចជំនាញណាមួយបង្ក្រាបបានម្តងឡើយទំនងជាអស់លោកសមត្ថកិច្ចទាំងនោះខ្លាចអំណាចទាហានរបស់ឱពុកជនសង្ស័យរូបនេះហើយមើលទៅទើបបានជាមិនដែលហា៑នប៉ះជាពិសេសមេព្រៃខាងអធិការតែម្តង។
មហាជនរង់ចាំមើលថាតើឱពុករបស់ជនសង្ស័យរូបនេះដែលជាឈ្មួញឈើដែលកន្លងមកតែងតែប្រើអំណាចទាហានដឹកឈើទាំងឡានៗទៅលក់នៅប្រទេសវៀតណាមតាមត្បូងឃ្មុំនិងខេត្តតាកែវដូចកូនប្រុសខ្លួនដែរនោះនឹងប្រើវិធីបែបណាដើម្បីជួយអោយរួចផុតពីការចោទប្រកាន់ហើយដោះកូនប្រុសរបស់ខ្លួនអោយមានសឹរីភាពឡើងវិញបាន៕