​គម្រោង​ស្ដារ​ប្រឡាយ​៩៨​របស់​ក្រសួង​ធនធានទឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2018 ក+ ក-

ខេត្តតាកែវ ៖ គម្រោង​ស្តារ​ប្រឡាយ​ប្រវែង​ជាង​៤០​គីឡូម៉ែត្រ​ក្រោម​ប្រាក់កម្ចី​ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី​(ADB)​អាច​ស្រោច ស្រព​ផ្ទៃដី​ស្រែប្រាំង​ជាង​៥​ម៉ឺន​ហិច​ក្នុង​ខេត្ត​តាកែ និង​ខេត្តកំពត​​ពី​ស្រុក​បូរី​ជលសារ ស្រុក​កោះអណ្ដែត​និង​ស្រុក​គីរីវង់​នៅក្នុង​ខេត្តតាកែវ ស្រុក​កំពង់ត្រាច​និង​ស្រុក​បន្ទាយ មាស ក្នុង​ខេត្ត​កំពង​ដែលមាន​ប្រវែង ៤៧​គីឡូម៉ែត្រ​។​

​លោក ឈូ សុធា អភិបាលរង​ខេត្តតាកែវ​បាន​មាន ប្រសាសន៍ថា គម្រោង​ស្ដា​ប្រឡាយ​៩៨​របស់​ក្រសួង​ធនធានទឹក អាច​ទ្រទ្រង់​ការធ្វើ​ស្រែប្រាំងរ​បស់បង​ប្អូន​ប្រជាកសិករ​បាន​ប្រមាណ​ជាង​៥​ម៉ឺន​ហិកតា​។ និង​កាត់បន្ថយ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ព្រោះ​ប្រជា​ពល រដ្ឋ​អាចធ្វើ​ស្រែ​បាន​២​ទៅ​៣​ដង ក្នុង​មួយឆ្នាំ​ប្រសិនបើ​មានទឹក​គ្រប់គ្រាន់​។​

​លោក ចាន់ ស៊ី​ណាត អគ្គនាយករង​បញ្ចេ​ក​ទេស​ក្រសួង​ធនធានទឹក​បានលើកឡើង​ថា មន្ត្រី​ជំនាញ​របស់​ក្រសួង​បានធ្វើ​ការសិក្សា​យ៉ាងច្បាស់​លាស់​នៃ​គម្រោង​ស្ដា​ប្រឡាយ​៩៨​នៅក្នុង​ខេត្តតាកែវ​និង​ត​ភ្ជាប់​ដល់​ខេត្តកំពត​ពី​ផលប៉ះពាល់​បរិស្ថាន​ជាពិសេស​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ ការសិក្សា​របស់​យើង​បាន​បង្ហាញថា​មិនមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​និង​ប្រជាពលរដ្ឋ​នោះទេ​។​

​លោក​បាន​បន្តថា គម្រោង​ស្ដា​ប្រឡាយ​នៅក្នុង​ខេត្ត តាកែវ កំពត អាច​និង​ចាប់ផ្ដើម​ដំណើរការ​នៅ​ដើម្បី​ឆ្នាំ ២០១៩​ខាងមុខ ហើយ​មូលហេតុ​នៃ​ភាពយឺតយ៉ាវ​នេះ​គឺ​បណ្ដាលមកពី​ការព្រួយបារម្ភ​របស់​ម​ន្ត្រី​ជំនាញ​ធនា គារ​អភិវឌ្ឍនអាស៊ី​ដែលជា​ម្ចាស់​នៃ​ប្រាក់កម្ចី​។​

​មន្ត្រី​ជំនាញ​របស់​ធនាគារ​អភិវឌ្ឍ​ន៏​អាស៊ី​បាន​សំដែង​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​មួយចំនួន​នៃ​គម្រោង​ស្ដា​ប្រឡាយ​នេះ​ជាពិសេស​ពី​ផលប៉ះពាល់​នៃ​ការអភិរក្ស​សត្វ​គ្រៀល​នៅ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ​និង​រង​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅតាម​ប្រឡាយ​រាប់រយ​គ្រូ​សារ​ផងដែរ​។​

​លោក លី សា​វ៉េ​ត អភិបាលរង​ខេត្តកំពត បាន​មាន ប្រសាសន៍ថា​គម្រោង​ស្ដា​ប្រឡាយ​របស់​ក្រសួង​ធន ធាន​ទឹក ផលប៉ះពាល់​នៃ​គម្រោង​ស្ដា​ប្រឡាយ​នេះ​គឺមាន​តិចតួច​បំផុត ហើយ​យកមក​ប្រៀបធៀប​និង​ផលចំណេញ​ដែល​បងប្អូន​កសិករ​ទ​ទួលបាន​មកវិញ​គឺមាន​ទំ​ហ៊ំ​ធំធេង​ណាស់​៕