ភ្នំពេញ៖ សហរដ្ឋអាមេរិកបាននូវបំណងដ៏ខ្លាំងក្លារបស់ឡើងចង់ឃើញកម្ពុជាបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានរបស់ខ្លួនឡើងវិញ ខណៈដែលកម្ពុជាបន្តបញ្ជាក់ថា ឲ្យតែអាមេរិកផ្តល់ទិដ្ឋិការសម្រាប់មន្ត្រីទូតកម្ពុជាឡើងវិញ កិច្ចសហប្រតិបត្តិការនេះក៏មានដង្ហើមឡើងវិញផងដែរ។
ការបង្ហាញបំណងចង់ឃើញកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកលើដីកម្ពុជានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រសៀលថ្ងៃទី២០ខែ កុម្ភៈ នេះ ក្នុងជំនួបរវាងទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក រ៉ូតនី ហ្វីលីនហាយសិន (Rodney Frelinghuysen) ប្រធានគណៈកម្មការគ្រប់គ្រង និងបែងចែកថវិកា ជាតិនៃរដ្ឋសភាសហរដ្ឋអាមេរិកជួប ពិភាក្សាការងារ។
លោក ជុំសុន្ទរី មានប្រសាសន៏បញ្ជាក់ថា៖នៅក្នុងជំនួបនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់អំពីបំណងរបស់សម្តេចតេជោ ចង់មានកិច្ចសហការល្អជាមួយអាមេរិកនិងពង្រឹងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរពិភាក្សាការបញ្ជូនពលរដ្ឋខ្មែរមកនៅអាមេរិកមកកម្ពុជាវិញ។
អ្នកនាំពាក្យបន្តថា ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់នូវការរឹតត្បិតមន្ត្រីការទូតកម្ពុជា ខណៈដែលកម្ពុជា មានកិច្ចសហ ការយ៉ាងពេញលេញជាមួយអាមេរិក។ រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីជំហរនិងបន្តសហការផ្នែកមនុស្សធម៌ជាមួយភាគីអាមេរិកបើសិនជាសហរដ្ឋអាមេរិកទំលាក់ចោលការរឹតត្បិតលើលិខិតឆ្លងដែនរបស់មន្ត្រីជាន់ខ្ពស់ការទូតកម្ពុជា គឺកម្ពុជាបន្តអនុវត្តភ្លាម។
លោក រ៉ុតនី បានបញ្ជាក់ថាសភាអាមេរិកមានគោលដៅរក្សាការសន្ទនាជាមួយកម្ពុជា ជាពិសេសលើការពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរ។ កម្ពុជាមានកិច្ចសហការល្អបប្រសើរលើកិច្ចសហការក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ហើយអាមេរិក ចង់បានកិច្ចសហការនេះឡើងវិញ។
ប្រមុខការទូតកម្ពុជា បានអះអាងថា កម្ពុជា បានសហការយ៉ាងពេញលេញដោយចាត់ ទុកជាការងារមនុស្សធម៌ដើម្បីរុករកអដ្ឋិធាតុទាហានអាមេរិកនៅព្រំដែនឡាវ។ ការផ្អាកបណ្តោះអាសន្ន គឺជាការឆ្លើយតបនិងការសម្រេចគ្មានហេតុផលលើការរឹតត្បិតមកលើមន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា ។កម្ពុជានិងបន្តការស្វែងរកអដ្ឋិ ធាតុទាហានអាមេរិកភ្លាមៗនៅពេលដែលអាមេរិកដកការរឹតត្បិតនៃការដកលិខិតការទូតដល់មន្ត្រីការទូតកម្ពុជា ។
លោក រ៉ុតនី ក៏បានពិគ្រោះយោបល់រវាងប្រទេសទាំងពីរកម្ពុជា អាមេរិកឲ្យកាន់តែប្រសើរឡើងបន្តទៀតនិងបន្តកិច្ចសហការលើវិស័យមួយចំនួននៅកម្ពុជា។ អាមេរិកមានដៅសំខាន់រក្សាការសន្ទនារវាងប្រទេសទាំងពីរ និងសង្ឃឹមថា កម្ពុជា បន្តទទួលស្វាគមន៏គណៈប្រតិភូអាមេរិកមក កម្ពុជា។
សូមបញ្ជាក់ថា,ទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជានាសង្គ្រាមនៅវៀត ណាមមានចំនួន៩០នាក់ ហើយចាត់តាំងពីឆ្នាំ១៩៩២មកកម្ពុជាសហការជាមួយអាមេរិករហូតមកដល់ពេលនេះ បានស្វែងរកអដ្ឋិធាតុទាហានអាមេរិកបានចំនួន៤២នាក់នៅ៤៨នាក់ទៀតនិងបានបាត់ខ្លួននៅក្នុងទឹកដីកម្ពុជា តាមបណ្តោយព្រំដែនជាមួយប្រទេសឡាវ៕ (រូបថត អាស៊ីសេរី)