ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ មើលឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនចិន រួមនិងក្រុមហ៊ុនវិនិយោគបរទេស ក្នុងខេត្តព្រះសីហនុ បាននាំមកនូវការងារ និងមុខរបរជាច្រើនដល់ប្រជាជនកម្ពុជា ៖ V.O៖ ក្នុងចំណោមក្រុមហ៊ុនសរុបទាំង១២៦ មកពីប្រទេសចំនួន១៧ ដែលកំពុងវិនិយោគក្នុងខេត្តព្រះសីហនុ គិតមកដល់ឆ្នាំ២០១៨នេះ គឺក្រុមហ៊ុនក្នុងស្រុក ឈរលំដាប់លេខ១ មានចំនួន៤៣ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនចិនឈរលំដាប់ទី២ មានចំនួន៣២ក្រុមហ៊ុន ដោយមានទុនវិយោគ ប្រមាណ ១០៩៦លានដុល្លារអាមេរិក។
នេះបើតាមការថ្លែងបញ្ជាក់របស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចសម្ភាសន៌មួយជាមួយក្រុមការងារទូរទស្សន៌អាស៊ីអាគ្នេយ៌។ លោក យន្ត មីន បានបង្ហាញថា ក្រៅពីក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចិន ក៏មានក្រុមហ៊ុនបរទេសផ្សេងទៀត កំពុងបណ្តាក់ទុនវិនិយោគក្នុង ខេត្តព្រះសីហនុ ដែលបានផ្តល់ការងារជាង៥ម៉ឺននាក់ និងបានបង្កើតមុខរបរជាច្រើនទៀតដល់ប្រជាជនកម្ពុជា។ លោក យន្ត មីន មើលឃើញថា វត្តមាននៃការវិនិយោគរបស់ក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេស នៅក្នុងខេត្តព្រះសីហនុ បានផ្តល់ផលវិជ្ជមានច្រើនជាង ផលប៉ះពាល់មួយជ្រុងតូចប៉ុណ្ណោះ ហើយអ្វីដែលសំខាន់គឺក្រុមហ៊ុនទាំងនោះគោរពតាមច្បាប់របស់កម្ពុជា។ លោក បានបញ្ជាក់ថា កត្តាដែលក្រុមហ៊ុនបរទេសទាំងនោះ ចូលមកវិយោគក្នុងខេត្តព្រះសីហនុ គឺដោយសារពួកគេ មានការជឿជាក់ លើកត្តាភូមិសាស្ត្រ ស្ថេរភាពសេដ្ឋកិច្ច នយោបាយ និងសុវត្ថិភាពមុខជំនួញ។
កម្មករកម្មការិនីដែលកំពុងធ្វើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ យល់ឃើញថា ការចូលមកវិនិយោគរបស់ក្រុមហ៊ុនចិន មានផលចំណេញច្រើនសម្រាប់កម្ពុជា ជាពិសេសបានបង្កើតការងារដល់ប្រជាជនជាច្រើនទៀតផង។
គួរបញ្ជាក់ថា ក្រុមហ៊ុនជាតិ និងក្រុមហ៊ុនប្រទេស កំពុងវិនិយោគលើវិស័យធំៗពីរ ក្នុងខេត្តព្រះសីហនុ គឺវិស័យឧស្សាហកម្ម មានដូចជារោងចក្រកាត់ដេរសំលៀកបំពាក់ រោងចក្រផលិតភេសជ្ជៈ និងចំណីអាហារជាដើម។ ចំណែកក្នុងវិស័យទេសចរណ៌ មានដូចជាសណ្ឋាគារ កាស៊ីណូ កន្លែងកម្សាន្ត ភោជនីយ៌ដ្ឋាន ផ្សារលក់ទំនិញ។ ល។ តាមទិន្នន័យរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងចំណោមក្រុមហ៊ុនទាំង១២៦ ក្រៅពីក្រុមហ៊ុនវិនិយោគក្នុងស្រុក និងក្រុមហ៊ុនចិន មានក្រុមហ៊ុនវិនិយោគមកពីប្រទេសម៉ាឡេស៊ី ចំនូន១១ មានទុនវិនិយោគ៩២៧លានដុល្លារអាមេរិក! ក្រុមហ៊ុនបារាំងចំនួន៧ក្រុមហ៊ុនមានទុនវិនិយោគ២៧៩លានដុល្លារ! ក្រុមហ៊ុនសិង្ហបុរីចំនួន៦មានទុនវិនិយោគ៥៦លានដុល្លារ! ក្រុមហ៊ុនវៀតណាមចំនួន៣ មានទុនវិនិយោគ៩លានដុល្លារ! ក្រុមហ៊ុនថៃចំនួន៤! ក្រុមហ៊ុនរុស្ស៉ីចំនួន៣ មានទុនវិនិយោគ២៨០លានដុល្លារ! ក្រុមហ៊ុនអូស្ត្រាលី ចំនួន៣មានទុនវិនិយោគ៥លានដុល្លារ! ក្រុមហ៊ុនអាមេរិក ចំនួន៣ មានទុនវិនិយោគចំនួន២១លានដុល្លារ! ក្រុមហ៊ុនអង់គ្លេសចំនួន១ មានទុនវិនិយោគ១១លានដុល្លារ! ក្រុមហ៊ុនកាណាដា ចំនួន១មានទុនវិយោគ៣លានដុល្លារ ក្រុមហ៊ុនជប៉ុន ចំនួន២មានទុនវិនយោគ៩លានដុល្លារ! ក្រុមហ៊ុនកូរ៉េខាងជើង ចំនួន១មានទុនវិនិយោគ៣៨លានដុល្លារ! ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន១ មានទុនវិនិយោគ១៧ម៉ឺនដុល្លារ ក្រុមហ៊ុនឥណ្ឌាចំនួន១ មានទុនវិនិយោគ២លានដុល្លារ! និងក្រុមហ៊ុនកាស៊ីណូនៃប្រទេសស៊ីប្រ៊ឺស មានទុនវិនិយោគ៣០០លានដុល្លារ៕