លោកស្រី​មន្ត្រីប៉ូលិស​ធ្វើអត្តឃាតក្នុងផ្ទះរបស់ខ្លួន​នៅសង្កាត់ទួលសង្កែ១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ បានធ្វើ​អត្តឃាត​ដោយ​ចាក់​សម្លាប់ខ្លួន​នឹង​កូនកាំបិត ចំ​បំពង​ក ដេកស្លាប់ ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់ខ្លួន ។

ការធ្វើអត្តឃាត​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​៤ និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​បន្ទប់ទឹក នៅក្នុង​ឡៅតឿ​ជាន់​ទី​១ នៃ​ផ្ទះ​លេខ ១៦ ផ្លូវ​លេខ​១២ ក្រុមទី​៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ស្ត្រី​ដែល​ធ្វើអត្តឃាត​ឈ្មោះ ច័ន្ទ ក្រេ​ក​គៀង អាយុ​៤៦​ឆ្នាំ​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ឋានន្តរសក្តិ​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា​អនុប្រធាននាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ នៃ​អគ្គនាយក​ដ្នា​ន អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ ។

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី រូបនោះ ត្រូវគេ​ដឹងថា មាន​ប្តី ឈ្មោះ ស្រ៊ុន តារា អាយុ ៥៩​ឆ្នាំ ជា​អគ្គលេខាធិការ​ង​រដ្ឋសភា​ជាតិ មានកូន​ស្រី​២​នាក់ ។

​តាម​នគរបាល​បានអោយដឹងថា លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី​រូបនោះ បាន​ចាក់​ស្លាប់​ខ្លួន នឹង​កូនកាំបិត​ចិត្ត​បន្លែ​មួយ​កាំបិត ចំ​បំពង​ក ហើយ​ដួល​ស្លាប់​នៅក្នុង​បន្ទប់ទឹក​ឡៅតឿ​ក្នុង​ថ្លុកឈាម ។

ទាក់ទិន​មូលហេតុ នៃ​ការធ្វើអត្តឃាត​នេះ​តាម​ក្រុមគ្រួសារ​អោយ​សមត្ថកិច្ច​ដឹងថា ដោយសា​តែ​គាត់​មាន​ជំងឺសរសៃប្រសាទ ។

​តាម​ព័ត៌មាន​អោយដឹងថា នៅវេលា​មុនពេល​កើតហេតុ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​រូបនោះ ត្រូវបាន​ប្តី​ជួន ត្រឡប់ មកពី​មន្ទីរពេទ្យ អរុណរះ ។ នៅពេល​ធ្វើដំណើរ​ទៅដល់​ផ្ទះ លោកស្រី ក៍បាន​យក​កូនកាំបិត​ចូលទៅក្នុង​បន្ទប់ ដាក់​គន្លឹះ ហើយ​ចាក់​សម្លាប់ខ្លួន ឯង​នៅក្នុង​បន្ទប់ទឹក​តែម្តង ។ ទោះបីជា​យ៉ាង ណា​ជុំវិញ​ការចាក់​សម្លាប់ខ្លួន ឯង​នេះ ក្រុមគ្រួសារ ពុំបាន​អោយដឹង​ឡើយ ។

​តាម​ព័ត៌មាន​អោយដឹងថា ស្ត្រី​រូបនោះ​មាន​ជំងឺ​ប្រចាំ កាយ​ជា​យូរ​មកហើយ ដោយសារតែ​ជំនឿ​អរូបី​យ៍ និង​មាន​បញ្ហា​ខួរក្បាល នៅក្នុង​បន្ទប់​ស្នាក់នៅ​ស្ត្រី​រូបនោះ ក៍មាន​រៀបចំ​អាសនៈ​ផងដែរ ។

ដោយសា​តែ បញ្ហា ខួរក្បាល ក៍បាន​ជំរុញ​អោយ​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​រូបនោះ​គិត​ខ្លី ហើយ​ចាក់​សម្លាប់ខ្លួន​បន្សល់ទុក​កូនស្រី ២​នាក់​អោយនៅ​កំព្រា​។

​សព​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​ឈាបនដ្ឋាន​វត្ត​ទួល​សុវណ្ណារ៉ា​ម ហៅ​វត្ត​ទួល​សង្កែ ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី​៕