ក្លឹប​ខារ៉ាអូខេ LV ក្នុង​ក្រុងព្រះសីហនុត្រូវ​ភ្លើង​ឆាបឆេះ របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 February, 2018 ក+ ក-

​ព្រះសីហនុ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ក្លឹប​កំសាន្ត ខា​រ៉ា LV មួយកន្លែង ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បណ្តាលអោយ បរ​សម្នាក់ បាន​រង របួសធ្ងន់​(​ដោយសារ រលាកភ្លើង​)​។​
ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​១១​និង​៣០​នាទី យប់ ថ្ងៃទី​២២
​ខែ កុម្ភៈ ឆ្នាំ​២០១៨​។​

តាម​ប្រភពព័ត៌មាន​ពី​នារី បំរើ នៅក្នុង ហាង​ខារ៉ាអូខេ​LV ម្នាក់​ដែល សុំ​មិន បញ្ចេញ ឈ្មោះ​បានអោយដឹងថា​មុខ​ពេល​កើតហេតុ​បានឃើញ​មាន​ផ្សែង ហុយ​និង​មាន​អណ្តាតភ្លើង​(​ទុស្សេ​ខ្សែភ្លើង​) ចេញពី​ជញ្ជាំង ឃើញ​ដូច្នេះ​ខ្លួន​បាន​នាំ គ្នា​រត់ ចេញមកក្រៅ តែម្តងទៅ​។​

ចំណែក​ភ្ញៀវ​និង​បុគ្គលិក​ដ៏​ទៃ​ជាច្រើន​នាក់​ទៀត​បាន​រត់​ឆោឡោ​ចេញពី​ក្លឹប​កំសាន្ត ខារ៉ាអូខេ យ៉ាង​ប្រ​សេក​ប្រសាច អ្នកខ្លះ​រលាកភ្លើង បន្តិចបន្តួច​ក្នុង ចំណោម​អ្នក​ដែល​រលាកភ្លើង​ទាំងនោះ​មាន​បុរស​ម្នាក់​បាន​រលាកភ្លើង​យ៉ាងធ្ងន់ធ្ងរ​ហើយ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានអោយដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ​
​បូ សីហា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុខ របរ ជា​បុគ្គ​លឹក​បំរើការ​នៅ ក្នុង​ក្លឹប កំសាន្ត នេះ បាន​រងរបួស​ដោយ​ធ្ងន់ធ្ងរ​ត្រូ​បាន​ដឹក​យកទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​
​ព្រះសីហនុ​។​ដោយសារតែ​ជនរងគ្រោះ​ត្រូវរបួស​ធ្ងន់ធ្ងរ​ពេក ត្រូវបាន​ក្រុម គ្រូពេទ្យ​និង​ក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះ​យកទៅ​ព្យាបាល​បន្ត នៅ​ភ្នំពេញ​។

​រីឯ​កន្លែងកើតហេតុ​ឯណេះ​វិញ កម្លាំង​កង​រាជ​អាវុធ​ខេត្ត​រួម​និង​កម្លាំង​ស្នងការ​
​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​កេណ្ឌ ឡានទឹក ជាច្រើន​គ្រឿង​ដើម្បី បាញ់​ពន្លត់​អគ្គិ​គ្គី​ភ័យ​។​ដើម្បី​កុំអោយ​ឆេះ​រាលដាល​ចេញទៅ​ផ្ទះ​អ្នក​ដៃ​ទៃ ថែមទៀត​។​

​ប្រភពព័ត៌មាន​ពី​នគរបាល​ពន្លត់​អគ្គិភ័យ​បានអោយដឹងថា ភ្លើង​កំពុង​ឆេះ​ហុយ​
​ពី​ខាងក្នុង​ចេញមកក្រៅ​ហូរ​មកដល់​ម៉ោង​២​និង​០០​នាទី ទៀបភ្លឺ ឆ្លង​ចូល​ថ្ងៃទី​២២ ខែកុម្ភៈ ភ្លើង​ឆាបឆេះ​នៅ​កម្លាំង​កង​រាជ​អាវុធ និង​កម្លាំង​នគរ​បាន​នៅ​មិនទាន់​
​គ្រប់គ្រង​ភ្លើង​ឆេះ​នេះ​បាន​នៅឡើយ​ទេ​។ ចំណែក​ទំហំ​នៃ​ការខូចខាត គិត​ជា​
​ទឹកប្រាក់​ក៏​នៅតែ​មិនទាន់​ដឹង​នៅឡើយ​ដែរ​៕