អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដែល​សង្ស័យ​ខុស​បច្ចេកទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2018 ក+ ក-

​ភ្នំពេញ ៖ ឆ្លើយតប និង​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​បទបញ្ជា ផ្ទាល់​របស់​គណបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ អោយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ត្រួត ពិនិត្យ ទប់ស្កាត់ និង​ហាមឃាត់​ចំពោះ​រថយន្ត​ទាំងឡាយណា ដែលមាន​ការកែច្នៃ​ខុស​បច្ចេកទេស កាលពីពេល​កន្លង​ទៅនោះ គណៈបញ្ជាការ​ខណ្ឌ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​បាន​សម្រុក សស្រាក់ សស្រាំ​ទាំង​ថ្ងៃ ទាំងយប់ ដើម្បី​អនុវត្ត​យុទ្ធនាការ​នេះ​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ព្រែក​ព្នៅ ដោយមាន​ការចង្អុលបង្ហាញ​ពី​អភិបាលខណ្ឌ ឱ្យ​លោក​ជា​ខេ​មា​អភិបាលរងខណ្ឌ​ដឹកនាំ​កម្លាំងចម្រុះ និង​មាន​កិច្ចសហការ​ពី​មន្ត្រី​ជំនាញ​សាធារណការ​រាជធានី និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ចុះ​ត្រួត ពិនិត្យ​និង​ឃាត់​រថយន្ត​ដែលមាន​ការសង្ស័យថា​មានការ​កែច្នៃ​ឬត​ទ្រុង​ត​កន្ទុយ​ខុស​បច្ចេកទេស​នៅ​ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ​។​

​លោក ជា ខេ​មា អភិបាលរងខណ្ឌ​ព្រែក​ព្នៅ បានឱ្យដឹង​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​នោះ​ថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សហការ​ជាមួយ មន្ត្រី មន្ទីរ​សាធារណៈការ​រាជធានី បាន​ចុះ ត្រួតពិនិត្យ​ជាប្រចាំ​នៅតាម​គោលដៅ​មួយចំនួន ដែល​បានកំណត់ ជាក់ស្តែង​នៅ​ថ្ងៃទី​២២​នេះ យើង បានដាក់​ត្រួត​ពិ​ត្យ​នៅ​គោលដៅ​ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ នៅពេល​ព្រឹក​ចាប់​តាំង ពី​ម៉ោង​៥ និង ៣០​នាទី រហូតដល់​ម៉ោង​១១​និង​៣០​នាទី ឃាត់​រថយន្ត​ឱ្យចូល​មក​មក​ត្រួតពិនិត្យបាន​១៥​គ្រឿង ពេល​ល្ងាច ចាប់ពី​ម៉ោង​២ រហូតដល់​ម៉ោង​៥ និង​ពេលយប់​ពី​ម៉ោង​៧​រហូតដល់​ម៉ោង​១០​យប់ ហើយ បាន​ហៅ​រថយន្ត​ឱ្យចូល​ត្រួតពិនិត្យបាន​បាន​៣៥​គ្រឿង​ពោលគឺ​សរុប​បាន​ត្រួត​ពិ​និ​ត ដែលមាន​ការ សង្ស័យថា​ខុស​បច្ចេកទេស​បាន​ចំនួន​៥០​គ្រឿង​។​

អភិបាលរង​រូបនេះ អះអាងថា គណៈបញ្ជាការ​ឯកភាព ខណ្ឌ​ព្រែក​ព្នៅ នឹង​បន្ត​អនុវត្ត ការងារ​នេះ​ជាប្រចាំ ពិសេស ដាក់​កម្លាំង ហាមឃាត់​មិនឱ្យ​រថយន្ត ដឹក​សំពីងសំពោង រថយន្ត​ដឹកទំនិញ​ធុន​ធំ ចូលក្នុង​ក្រុង​នោះឡើយ គឺ ត្រូវ​បញ្ជៀ​ស​ចេញទៅ​ខាងក្រៅ​ក្រុង​តាម ផ្លូវ​ជាយក្រុង​មួយចំនួន ដូចជា​ទៅតាម​ផ្លូវ​ទំនប់​កប់​ស្រូវ​ជាដើម​៕