ខេត្តកំពង់ឆ្នាំង ៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងជា អនុ ប្រធានគណៈកម្មការសុវត្ថិភាព ចរាចរណ៌ខេត្ត បានអំពាវនាវដល់ក្រុមការងារមូលដ្ឋានឃុំ កំពង់ហៅ ត្រូវបង្កើនការអប់រំដល់ប្រជាពលរដ្ឋស្តីពីច្បាប់ចរាចរណ៍នៅមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកកាត់ បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៌អោយនៅកំរិតទាបបំផុត និងស្នើដល់លោកមេឃុំមួយចំនួន ក្នុងស្រុក កំពង់លែង ឲ្យឈប់យកលុយពីការធ្វើលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ។
លោកថ្លែងបែបនេះ នៅក្នុងពិធីបិទយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រិទ្ឋសភា នីតិ កាលទី៤ របស់គណៈបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ហៅ ស្រុកកំពង់លែង កាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។ . លោកបានបន្តថាៈ បច្ចុប្បន្ននៅទូទាំងប្រទេសមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៌ មាន ជាង៦នាក់ក្នុងមួយថ្ងៃៗ គឺច្រើនណាស់ ច្រើនជាងកាលពីស្រុកកើតសង្គ្រាមទៅទៀត ហេតុនេះសូម បងប្អូនដែលជា ក្រុម ពង្រឹងបក្ស តាមមូលដ្ឋាន ត្រូវអប់រំដល់ប្រជាពលរដ្ឋ អោយគោរពច្បាប់ចរាចរណ៌ អោយបានញឹកញាប់ ។ក្នុងនាមសាម៉ីមន្ទីរ នៅដើមខែមិនា នេះ នឹងចាប់អនុវត្តផ្សព្វផ្សាយច្បាប់ ចរាចរ ណ៌ អោយបានញឹកញាប់ដល់មូលដ្ឋាន។ ចំពោះគ្រឿងញៀនក៍ជាបញ្ហាប្រឈមផងដែរ សូមអប់រំ កូន ចៅត្រូវជៀស អោយ ឆ្ងាយពីគ្រឿងញឿន ហើយបើមានបងប្អូនកូនចៅ ដែលមានការប្រើប្រាស់ គ្រឿង ញៀន ត្រូវយកទៅអប់ រំ ឬយកទៅមណ្ឌលកែប្រែផ្តាច់គ្រឿងញៀន ព្រោះថាៈ បើញៀនដល់កម្រឹតវា នឹងបង្កអសន្តិសុខ ដល់ គ្រួសារក៍ដូចជាសង្គមជាតិ ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ បន្តថា ចំពោះការអភិវឌ្ឍន៍មូលដ្ឋានវិញ គណបក្សបាន និងកំពុងកសាងផ្លូវក្រាលគ្រួសក្រហមពី ភូមិដូនវៀត ទៅដល់ភូមិកោះក្អែក មានចម្ងាយ៦គីឡូម៉ែត្រ និងកសាងផ្លូវដីធម្មតា ពីកោះក្អែក ទៅជ្រោយបបោស ដែលមានទឹកប្រាក់សរុបជាង ៤០លានរៀល ។
បច្ចុប្បន្ន ស្រុកកំពង់លែង មានមោទនៈភាពខ្លាំងណាស់ ព្រោះមានបណ្តាញអគ្គីសនី ត ចូលបានប្រើ គ្រប់ផ្ទះ មានផ្វូវថ្នល់ មានក្រាលកៅស៊ូខ្លះ និងក្រាលគ្រួសក្រហមខ្លះ មានផ្លូវខ្វាត់ខ្វែងគ្រប់ច្រកល្ហក តែនៅខ្វះបញ្ហាទឹកស្អាតមួយមុខទៀតទេប៉ុណ្ណោះ ដែលខែក្រោយនេះ នឹងចាប់ផ្តើមដំណើរការសាង សង់ ហើយ សង្ឃឹមថាៈ ស្រុកកំពង់លែង នឹងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ។
ក្រៅពីការងារអភិវឌ្ឍន៍ក្នុងស្រុកកំពង់លែង ឯកឧត្តម ត្រាំ អ៊ីវតឹក នឹងជួយឧបត្ថម ម្នាក់ៗ ២០ម៉ឺន រៀលដល់ក្រុមគ្រួសារដែលមានអ្នកស្លាប់។ ចំណែកលោក ក៍ជួយឧបត្ថមសម្រាប់អ្នកស្ត្រីសម្រាលកូន លោកនឹងឧបត្ថម្ភចំនួន១០ម៉ឺនរៀលផងដែរ ចាប់ពីខែមិនានេះតទៅ។
លោកប្រធានមន្ទីរ ក៍បានលើកឡើងដែរថាៈ កន្លងទៅ ធ្លាប់មានមេឃុំ ទារយកលុយពីប្រជាពល រដ្ឋ ចំនួន២០ម៉ឺនរៀល នៅពេលពួកគាត់ធ្វើលិខិតខ្ចីលុយពីមេក្រូហិរញវត្ថុ។សូមគិតមើលថា ពួកគ្នាខ្វះ ឃាតទើបទៅខ្ចីលុយគេ តែមេឃុំបែរជាជម្រិតទារ១០-២០ម៉ឺនរៀល ពីគាត់ថែមទៀត ដែលនេះគឺជា ការខុសឆ្គងធ្ងន់ណាស់ ធ្វើអោយប៉ះពាល់អារម្មណ៌ប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅសូមបញ្ឈប់ បញ្ហានេះ សូមកុំមានបន្តទៀតនិងសូមកុំយកលុយពីប្រជាពលរដ្ឋ ពេលធ្វើលិខិតស្នាមផ្សេងៗទៀត មានដូចជា ឯកសារអត្រានុកូលដ្ឋាន ជាដើម៕