ព្រះសីហនុ ៖ ទីបំផុត មច្ចុរាជតាមឆក់យកជីវិតតារាចម្រៀងប្រចាំក្នុងក្លឹម កំសាន្ត ខារ៉ាអូខេ LV ក្រុងព្រះសីហនុ ទាល់តែបានដែល ជនរងគ្រោះក្នុងហេតុការគ្រោះអគ្គីភយ័ ឆេះក្លឹបកំសាន្ត ខារាអូខេ LV កាលពី ពាក់កណ្តាលអាធ្រាត ថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៨ កន្លងមក រហូតដល់ព្រឹកថ្ងៃទី ២៣ខែកុម្ភៈឆ្នាំ២០១៨នេះ ក្រុមគ្រួសារបាន ប្រាប់មកថា ជនរងគ្រោះបានស្លាប់ហើយ បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសវៀតណាម ។ នេះជាដំណឹងដ៏សោកសៅ គួរឲ្យអាណិតអាសូរបំផុត ចំពោះ ជនរងគ្រោះ ដែលជាតារាចម្រៀង ដ៏ល្បី និងមានប្រជាប្រិយ នៅក្នុងក្លឹបកំសាន្ត LV ក្រុងព្រះសីហនុ។
ដំណឹងពីប្រទេសវៀតណាមមកបានឲ្យដឹងថា តារា ចម្រៀង ឈ្មោះបូ ចាន់ណាក់ ហៅ(វេហា) អាយុ៣២ឆ្នាំ បានទទួលមរណៈភាពហើយ នៅម៉ោងប្រមាណ ៣ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣កុម្ភៈឆ្នាំ២០១៨ នេះនៅក្នុងមន្ទីរពេទ្យប្រទេសវៀតណាម។
គួរបញ្ជាក់ថា ស្ថិតក្នុងហេតុការណ៍គ្រោះអគ្គីភយ័នោះ មានតារាចម្រៀងប្រុស វយ័ក្មេងម្នាក់ ឈ្មោះបូ ចាន់ណាក់ ហៅ(វេហា) បានរងរបួសឆេះរោលពេញខ្លួន ធ្ងន់ធ្ងរ ដោយសារជាប់ក្នុងបន្ទប់ទឹកជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពដដែលបានបន្តរថា តារាចម្រៀង បូ ចាន់ណាក់ ហៅ វេហា ជាក្មេងកំព្រាឪពុក ហើយកាលពីម្សិលមុិញនេះគាត់ ទើបប្រមូលលុយកាក់ឲ្យម្តាយទៅព្យាបាលជម្ងឺនៅទីក្រុងភ្នំពេញ លុះដល់យប់ឡើងគាត់ក៏រងគ្រោះក្នុងហេតុការណ៍គ្រោះអគ្គីភយ័នេះតែម្តង។
រង្គសាល ក្លឹម កំសាន្ត LV នោះមានទីតាំងនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ មានអគ្គីភ័យកើតឡើង នៅវេលាម៉ោង២៣និង ៣០នាទីយប់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៨ ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ក្នុងក្លិបកំសាន្តLVនៅចំណុចច្រកទ្វារ ចេញ ចូល ក្នុងខណៈពេល ដែលមានមនុស្ស ម្នា ជាច្រើននាក់ កំពុងរាំឌីស្កូនៅទីនោះផងដែរ៕