ភ្នំពេញ ៖ លោក កែម រិទ្ធិសិត ដែលត្រូវជាប្អូនបង្កើត របស់ លោក កែម ឡី នៅថ្ងៃ ២៤ កុម្ភៈ បានប្រ កាសជាសាធារណៈថា លោក មានគម្រោងបង្កើត គណបក្ស នយោបាយមួយដើម្បីប្រកួត
ប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ នាខែ កក្កដា ឆ្នាំ២០១៨ ខាង
មុខនេះ ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលទូរទស្សន៍ អាស៊ីអាគ្នេយ៍ទទួលបាននៅព្រឹកថ្ងៃ២៤ កុម្ភៈនេះ
លោក កែម រិទ្ធិសិត បានអំពាវនាវឲ្យសាធារណៈជនដែលធ្លាប់គាំទ្រទស្សនាទានរបស់លោក
បណ្ឌិត កែម ឡី កន្លងទៅ ឲ្យចូលរួមក្នុងការបង្កើតគណបក្ស ដែលលោក គ្រោងនឹងដាក់
ឈ្មោះថា “ គណបក្ស កែម ឡី ‘’ ។យ៉ាងនេះក្ដី ប្អូនប្រុស សពលោក កែម ឡី រូបនេះបានឲ្យ ដឹងថាគម្រោងបង្កើតគណបក្សនេះជំហានដំបូងគឺកំពុងជួបការលំបាកខ្លះដែរក្នុងការប្រមូល
មេដៃអ្នកគាំទ្រឲ្យបានគ្រប់ចំនួនតាមតម្រូវការរបស់ច្បាប់ស្ដីពីការបង្កើតគណបក្សនយោបាយប្រការនេះទើបលោកមិនទាន់ហ៊ានកំណត់ថា តើ“ គណបក្ស កែម ឡី ‘’ នឹងលេចចេញជារូប
រាងនៅថ្ងៃណានោះទេ ។
ទាក់ទិននិងគម្រោងបង្កើតគណបក្សរបស់ប្អូនប្រុសរបស់សពលោកកែម ឡីនេះ អ្នកនាំពាក្យ
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច និងដឹកនាំប្រទេស គឺឯ.ឧ សុខ
ឥសាន បានមានប្រសាសន៍តាមបណ្ដាញតេឡេក្រាមថា ៖ គណបក្សប្រជាជនកម្ពុជា សូម ស្វាគមន៍គណបក្សនយោបាយបង្កើតថ្មីដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រ នីតិកាលទី ៦ នាថ្ងៃទី ២៩ ខែ កក្កដា ២០១៨ នេះ ។ ឯ.ឧ បន្តថា ទោះបីដាក់ ឈ្មោះគណបក្សជាអ្វី ក៏ដោយ យើងសូមស្វាគមន៍ការបង្កើតគណបក្សនយោបាយថ្មីនេះ ។ នេះស បញ្ជាក់ថា សិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ ត្រូវបានបើកទូលាយដូច មានបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាបាននិងកំពុងរឹងមាំនិងរស់រវើក ហើយការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិ ខាងមុខ នឹងកាន់តែមានអត្ថន័យ នៅកម្ពុជា ស្របតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ៕
ប្អូនប្រុសលោក កែម ឡី បង្កើតគណបក្សនយោបាយ«គណបក្ស កែមឡី»