ភ្នំពេញ ៖ ខណៈដំណើរការបោសម្អាតមីនរបស់ស៊ីម៉ាក់នៅតែបន្តទៅមុខ រដ្ឋាភិបាលជប៉ុន បាន សម្រេចបន្តគម្រោងលើការផ្តល់ជំនួយគ្រឿងចក្រកំទេចគ្រាប់មីន និងគ្រាប់សំណល់មិនទាន់ផ្ទុះដល់ កម្ពុជា។
នារសៀលថ្ងៃទី ២៣ ខែកុម្ភះ នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ី ម៉ាក់ បានរៀបចំពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស៊ីម៉ាក់ និង ជីម៉ាស់ ជាជំនួយឥតសំណងប្រមាណជាង៣០ម៉ឺនដុល្លា ជាគ្រឿងចក្រកំទេចគ្រាប់មីន និង គ្រាប់ សំណល់ជាតិមិនទាន់ផ្ទុះស្ថិតក្នុងខេត្តកំពង់ធំ។ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងទៅកាន់តំណាងជីម៉ាស់ថា ជប៉ុនពិតជាប្រទេសរួមចំណែកធំ លើការអភិវឌ្ឍជាមួយកម្ពុជា ដែលជាញឹកញាប់តែងមានការជួយលើវិស័យបោសសម្អាតមីន ក្នុង ការ សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា សម្រាប់បច្ចុប្បន្នទៅអនាគត ស៊ីម៉ាក់នឹងបន្តការងារការបោសសម្អាត មីនដែលសេសសល់ទាំងប៉ុន្មានអោយអស់ បើទោះបីគោលដៅកំណត់ នៅឆ្នាំ ២០២៥ មិនពេល វេលាច្រើនទៀតក៏ដោយ។ លើសពីនេះដើម្បីសម្រេចផែនការយុទ្ធសាស្ត្រមួយនេះ ជាប្រយោជន៏ ដល់ការអភិវឌ្ឍជាតិ និងប្រជាពលរដ្ឋ។
លោក Sugawara Shoji តំណាងជីម៉ាស់ របស់ជប៉ុន បានឲដឹងថា ជប៉ុន ពេញនឹង បន្តកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា ព្រោះកម្ពុជាប្រទេសដែលគួរតែមានការអភិវឌ្ឍ និងរីកចម្រើនលើស ពីសព្វថ្ងៃ។ លោកSugawara Shoji សង្ឃឹមក្រោយការប្រើប្រាស់គ្រឿងចក្រកំទេចមីន នៅខេត្ត កំពង់ធំ និងពិភាក្សាលើបណ្តាខេត្តមួយចំនួនទៀត។
លោក ហេង រតនាបានសម្តែងការជឿជាក់លើជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលភាគ ច្រើនសុទ្ធតែមានគុណភាព និងស្តង់ដារដ៏ល្អសម្រាប់ស៊ីម៉ាក់នៅពេលកំពុងមានជំនាញ បច្ចេកទេស លើការបោសសម្អាតមីននោះ៕