ចាប់​មេខ្យល់​ម្នាក់​​រឿងនាំមនុស្ស​ឆ្លងដែន​ទៅ​ថៃ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2018 ក+ ក-

​ប៉ោយប៉ែត ៖ កំលាំង​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​មនុស្ស ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាល ពីថ្ងៃ​សៅរ៍ ទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​រង្វង់​មូល ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​
​កំលាំង​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​មនុស្ស ដែល​បាន​សហការ​ជាមួយ​នគរបាល ក្រុង ប៉ោយប៉ែត និង​កំលាំង​នាយកដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ អៀ​ត អុន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​សំបុត្រ​ឡាន​ពី​ខ្មែរ​ទៅ​ប្រទេស​ថៃ នៅ​ចំណុច​ខាង លើ មាន​ទីលំនៅ​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

ការឃាត់ខ្លួន​ជន សង្ស័យ រួប​នេះ អនុវត្តន៍​តាម​បទបញ្ជា​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ពលក​រ​ខ្មែរ​ចំនួន​២​នាក់ ដែល​ជនសង្ស័យ​ខាង លើ បាន​នាំ​ឆ្លងដែន​ដោយ​ខុសច្បាប់ ធ្វើដំណើរ​ឆ្លង​ចេញ​តាម​មាត់​អូរ​ព្រំដែន​ម្តុំ​កាស៊ីណូ ប៉ោយប៉ែត ដោយ​យកទៅ​ទុកចោល​នៅក្នុង​ទឹកដី​ថៃ ។​

ដោយឡែក ពលករ​ខ្មែរ​ទាំង​២​នាក់ ត្រូវបាន​កំលាំង​ជំនាញ​ប្រគល់​ឲ្យ​វិញ​នូវ​សម្ភារៈ និង ថវិកា ដែល​ដកហូត​ពី​ជនសង្ស័យ​ជូន​ពួកគាត់​គ្រប់​ចំនួន ហើយ​ជនសង្ស័យ​ខាងលើ ត្រូវ​កំលាំង ជំនាញ​ខេត្ត​បញ្ចូនទៅ​ស្នងការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​។​

​ជុំវិញ​ករណី​បុរស​ដែល​រង​ការចោទប្រកាន់​ខាង​នេះ លោក​វរ​:​សេនីយ៍ ឡាយ គឺ​ម​លន់ ប្រធាន ការិយាល័យ​ប្រឆាំង​ការជួញដូរ មិនបាន​បកស្រាយ​នោះឡើយ ដោយ​លោក​បាន​រុញ​ឲ្យ​ទៅ​សួ​លោក ឧ​ត្ត​សេ​យ៍​ត្រី សួន រ៉ា​ឌី អនុប្រធាននាយកដ្ឋាន​ទៅវិញ​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ សួន រា​ឌី បាន ប្រាប់​តាម​ទូរស័ព្ទ​ថា បុរស​រូបនោះ បានធ្វើការ​ឃាត់ខ្លួន និង​បាន​បញ្ជូនទៅ​ខេត្ត ដើម្បី​បន្ត ចាត់ការ តាម​នីតិវិធី​រួចរាល់​ហើយ​៕