តាមបាញ់ប្រហារលើស្រីស្នេហ៍ចាស់​ពេលមានប្រុសថ្មីជូនមកដល់មុខផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2018 ក+ ក-

​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ដែល​គេ​អះអាងថា ជា​ប្រុស​ស្នេហ៍​ចាស់​របស់​នារី​ង​គ្រោះ បាន​ជិះ​រថយន្ត ម៉ាក RANGE ROVER ពណ៌​ស​មួយគ្រឿង តាម​បាញ់ប្រហារ​ចំនួន​៥​គ្រាប់​ប៉ុនប៉ង​ផ្តាច់​ជីវី​តដល់ មុខផ្ទះ​ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្ង​រទាំង​២​នាក់ ហើយ​ត្រូវបាន​គេ​ជួយ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​មែ​ត​ភ្លាមៗ ។

ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខ​បន្ទប់​ជួល នៅតាម​បណ្តោយ​ផ្លូវ​១៩៧៤ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ឃាតក​ប៉ុនប៉ង​ផ្តាច់​ជំ​វីត​ចំណង​ស្នេហ៍​នេះ ខណៈដែល​នារី​រងគ្រោះ​ជ ស្រី​ស្នេហ៍​របស់ខ្លួន​ត្រូវបាន​ប្រុស​ស្នេហ៍​ថ្មី​នាំ​ដើរលេង ហើយ​ជិះ​រថយន្ត​ម៉ាក តា​កូ​ម៉ា ពណ៌​ទឹកប្រាក់​មួយគ្រឿង ជួន​ត្រឡប់ទៅផ្ទះ​វិញ​។

ជនរងគ្រោះ ដែលជា​ឃាតករ​តាម​បាញ់សម្លាប់​នោះ​១.​ឈ្មោះ គង់ រ៉ា​វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​ស្នា​ក់នៅ ផ្ទះ​លេខ​៣៣​កា ផ្លូវលំ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ បាន​រងរបួស​ចំនួន ៣​គ្រាប់ , ២.​ឈ្មោះ សឺ​ង វិ​ន ហៅ​ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរ​បេ​រលក់​ខោអាវ និង​ខ្លះ​អះអាងថា នាង​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ ស្នាក់នៅ​ផ្ទះជួល កន្លែងកើតហេតុ​ខាងលើ បាន​រងរបួស​ចំនួន​២​គ្រាប់​។ អ្នក​ទាំង​២​នាក់ កំពុងតែ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ចំណែក ជនដៃដល់ គេ​អាង​ថា​ជា​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ ដែលជា​ប្រុស​ស្នេហ៍​ចាស់​របស់​នារី​រងគ្រោះ​ប្រដាប់​អោយ​អាវុធខ្លី​មួយ​ដើម ជិះ​រថយន្ត​ម៉ាក RANGE ROVER ពណ៌​ស​មួយគ្រឿង​។

តាម​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ ទាំង​២​នាក់​ដែលជា​សង្សារ​នឹង​គ្នា បាន​ជិះ​រថយន្ត​ម៉ាក តូ​យូ​តា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-5081 ធ្វើដំណើរ​មកពី​ដើម​លេង ។​នៅពេល​ធ្វើដំណើរ​តាមផ្លូវ​លេខ ១៩៧៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​មកដល់​មុខផ្ទះ​ជួល របស់​ស្រី​ស្នេហ៍ ក៍បាន​ឈប់ ស្រាប់​តែមាន​ជន​ដៃ​ជល់​ដែលមាន​គេ​ស្គាល់​ថា ជា​អតីត​សង្សារ​របស់​នារី​រងគ្រោះ បាន​ជិះ​រថយន្ត​ក្នុងទិសដៅ​ពី​លិចទៅ​កើត មក​ឈប់ ទន្ទឹម​ហើយ បើក​កញ្ចក់​បាញ់​ចំនួន​៥​គ្រាប់ ស្រោច​ទៅលើ គូស្នេហ៍​ទាំង​២​នាក់​តែម្តង បណ្តាល​បែក​កញ្ចក់​រថយន្ត​ភាគី​គូសង្សារ​នោះ ផ្នែក​ខាងស្តាំ​ធ្លុះ​ទ្វារ​មុខ​ខាងឆ្វេង​ចំនួន​២​កន្លែង ហើយ​នារី​រងគ្រោះ​ត្រូវ​ចំនួន ២​គ្រាប់ ។​ចំណែក​ប្រុស​ស្នេហ៍​របស់​នាង ត្រូវ​ចំនួន​៣​គ្រាប់​ចំ​ដើមទ្រូង​ខាងឆ្វេង ។ បន្ទាប់ពី​បាញ់ប្រហារ រូ​ចមក​ជនដៃដល់​ក៍បាន​ជិះ​រថយន្ត​គេច ទៅ​ទិសខាងកើត​បាត់ទៅ ។

តាម​ព័ត៌មាន​អោយដឹងថា ភ្លាមៗ​នោះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ហើយ​ជនរងគ្រោះ​ទាំង​២​នាក់ ក៍​ត្រូវបាន​គេ​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​មែ​ត​ភ្លាមៗ​។​

ទាក់ទិន​នឹង​ការបាញ់ប្រហារ​មនុស្ស​យ៉ាង​សាហាវ​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ម​ត្ថ​កិច្ច​សន្និដ្ឋានថា ផ្តើមចេញពី​ស្នេហា​ត្រីកោណ ។

ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត​បានអោយដឹងថា កន្លងមក ស្ត្រី​រងគ្រោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនដៃដល់ និង​ជាធម្មតា គេ​តែងតែ​ឃើញ​ជនដៃដល់​ជិះ​រថយន្ត​រ៉ង់​រ៉ូ​វើ​ពណ៌ ស ជួន​នារី​រងគ្រោះ​មក​ផ្ទះ ។​លុះ​ក្រោយមក គេ​ឃើញ​នារី​រងគ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់ ផ្សេងទៀត ដែលជា​បុរសរងគ្រោះ​។ ដោយសារតែ​នាង​មាន​ទំនាក់ទំនង ស្នេហា​ថ្មី និង​តែង​នាំគ្នា​ដើរលេង ជាហេតុ​ធ្វើអោយ​ប្រុស​ស្នេហ៍​ចាស់ របស់​នាង​មាន​កំហឹង និង​ចងគំនុំ​តាម​បាញ់សម្លាប់​ស្រី​ស្នេហ៍​រួមទាំង​ប្រុស​ថ្មី​ដល់​មុខផ្ទះ​តែម្តង​។

តាម​ព័ត៌មាន​អោយដឹងថា ជនដៃដល់​ដែល​អាវុធ​ដោះស្រាយ​បញ្ហា​នោះ ត្រូវបាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ហើយ ជា​មន្ត្រី​ក្នុង​កងកម្លាំង​ម្នាក់​៕