ឆែកឆេរ​ផ្ទះ​ជនដៃដល់​បាញ់សម្លាប់​គូស្នេហ៍​ក្នុង​រថយន្ត​នៅ​សែន​សុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2018 ក+ ក-

​ភ្នំពេញ ៖ ជនដៃដល់ ដែល​បាញ់សម្លាប់ គូស្នេហ៍​នៅ​ខណ្ឌ​សែន​សុខ ដោយសារតែ​គំនុំ​ស្នេហា​ត្រីកោណ ត្រូវបាន​កម្លាំង​នគរបាល​តាម​ប្រមាញ់ ប្រ​គិត និង​ឈានទៅ​ឆែកឆេរ​លំនៅ ឋាន ដកហូត​រថយន្ត​ម៉ាក​RANGE ROVER​ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ ២R.៦៩៦៧​មួយគ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព​។ ទោះបីជា​យ៉ាងណា ជន​ដៃ បានគេច​ខ្លួន បាត់ ។

ការឆែកឆេរ ផ្ទះ​ជនដៃដល់​ជា​ឃាតករ នេះ​ធ្វើឡើង កាលពី​វេលា​ម៉ោង ប្រមាណ​៩​ព្រឹក​ថ្ងៃទី ២៨​ខែ កុ​ម្ភះ ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះ​លេខ T ៥៣A បុរី​ហ្គេ​ន ជ្រោយចង្វារ ក្នុងភូមិ ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជនដៃដល់ ដែល​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន ឈ្មោះ ប៊ុន តេង ហៅ​ហ្គោ​អាយុ ៣២​ឆ្នាំ ជា​មន្ត្រី​យោធា ភូមិភាគ​៥ ថា​នន្តរ​ស័ក្ក​ថ្នាក់​អនុសេនីយ៍ត្រី និង​ជា​អ្នករកស៊ី​នាំ​ខោអាវ​ពី​ប្រ​ទស​ថៃ បោះ​ដុំ​ខោអាវ​នៅតាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ មាន​លំនៅ ស្នាក់​នៅផ្ទះ​ខាងលើ និង​មាន​ស្រុកកំណើត នៅ​ភូមិ ប្រឡាយ ធំ ឃុំ​ព្រៃ​ញី ស្រុក​សំពៅ​មាស ខេត្ត ពោធិ៍ សាត់ និង​មាន​ប្រពន្ធ ឈ្មោះ ចាប វី​លី អាយុ ៣១ ឆ្នាំ និង​មានកូន ២​នាក់​។

​គួររំលឹកថា ជន​ជន​ដៃ រូបនោះ បាន​ជិះ​រថយន្ត​ម៉ាក​RANGE ROVER​ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ ២R.៦៩៦៧​មួយគ្រឿង​ប្រដាប់​ដោយ​អាវុធខ្លី បានធ្វើ​សកម្មភាព​បាញ់ប្រហារ ចំនួន ៥​គ្រាប់​ដើម្បី​ផ្តាច់​ជីវី​ត​គូរ​ស្នេហ៍ មួយគូរ
នៅមុខ​ផ្ទះ បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់​បញ្ជូនទៅ​សង្គ្រោះ​បន្ទ្រាន់​នៅ​មន្ទីរពេទ្យ កាល់​មែ​ត ។

ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​ត្រង់ចំណុច​មុខ បន្ទប់​ជួល នៅតាម​បណ្តោយ​ផ្លូវ​១៩៧៤ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​បន្ទាប់ពី​បាញ់សម្លាប់​ហើយ ជនដៃដល់​បាន​គេចខ្លួនបាត់ ។

​ជនរងគ្រោះ ដែលជា​ឃាតករ​តាម​បាញ់សម្លាប់​នោះ​១.​ឈ្មោះ​គង់ រ៉ា​វិ​ន ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ ផ្ទះ​លេខ​៣៣​កា ផ្លូវលំ ភូមិ ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បាន​រងរបួស​ចំនួន ៣​គ្រាប់ , ២.​ឈ្មោះ
សឺ​ង វិ​ន ហៅ​ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរ​បេ​រលក់​ខោអាវ និង​ខ្លះ​អះអាងថា នាង​បម្រើការ នៅ​ហាង ខារ៉ាអូខេ​មួយ ស្នាក់នៅ​ផ្ទះជួល កន្លែងកើតហេតុ​ខាងលើ បាន​រងរបួស ចំនួន ២​គ្រាប់ ។​ឃាតកម្ម ប៉ុង​ផ្តាច់ជីវិត គូរ​ស្មេ​ហ៍ នេះ​ខ​ណះ​ពេលដែល​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​រថយន្ត ម៉ាក តូ​យូ​តា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-5081 ធ្វើដំណើរ​មកពី​ដើម​លេង ពេលមកដល់​មុខផ្ទះ ត្រូវ​ជនដៃដល់ តាម​បាញ់សម្លាប់​តែម្តង ។​

ភ្លាមៗ ត្រូវបាន​សមត្ថកិច្ច​អោយដឹងថា ការ​តាម​បាញ់ប្រហារ​នេះ​ដោយសារតែ​គំនុំ​ស្នេហា​ត្រីកោណ ព្រោះ កន្លងមក នារី​រងគ្រោះ ធ្លាប់មាន​ទំនាក់​ទំ​នង់​ស្នេហា ជាមួយ ជនដៃដល់ ។​លុះ​ក្រោយមក នារី​រងគ្រោះ ក៍មាន​ទំនាក់​ទំ​នង់​គ្នា ជាមួយ​ប្រុស ផ្សេងទៀត ដែលជា​ជនរងគ្រោះ ជាហេតុ​ធ្វើអោយ​ជនដៃដល់ មាន​គំនុំ តាម​បាញ់សម្លាប់​ចំនួន ៥​គ្រាប់​តែ​សំណាង នាង​និង​បុរស​ម្នាក់​ដែល​គេ​អះអាងថា​ជា​ប្រុស​ស្នេហ៍ បាន​រួច​ពី​គ្រោះថ្នាក់ នេះ​។

បន្ទាប់ពី​មាន​ឃាតកម្ម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម​ហើយ​ឈានទៅ​កំណត់​មុខសញ្ញា​ជន​ដៃ សង្ស័យ​និង​បាន​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឡោមព័ទ្ធ​លំនៅឋាន ជនដៃដល់ កាលពី​ក្បាល​ព្រលប់ ។​លុះ​ព្រឹក​ឡើងក៍​ធ្វើការ​ឆែកឆេរ ដើម្បី​ឃាត់ខ្លួន តែ​ត្រូវ​ជនដៃដល់​គេចខ្លួនបាត់ នៅសល់តែ​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព តែប៉ុណ្ណោះ ។

តាម​ស្ត្រី​ជា​ប្រពន្ធ បានអោយ​សមត្ថកិច្ច​ដឹងថា ជនដៃដល់​បានគេច​ខ្លួន​ចេញពីផ្ទះ តាំងពី​វេលា ព្រឹក​ព្រលឹម ដែល​គេ​សង្ស័យថា​ទំ​នង់​ជា​ដឹងខ្លួន មុខ​ព្រោះ លំនៅ​បំពាក់​សុទ្ធ​កាមេរ៉ា សុ​វត្តិភាព គេច​តាម​ទៅតាម​ផ្លូវ ក្រោយ ។​ទាក់ទិន រ៉ាវ បាញ់សម្លាប់​គូស្នេហ៍ នោះ ស្ត្រី​ជា​ប្រពន្ធ​ពុំបាន​ដឹង នោះទេ ។​បន្ទាប់ពី​ឆែកឆេរ និង​កំណត់​មុខ សញ្ញា​ជន​ដៃ​ល់ សមត្ថកិច្ច​ក៍បាន​ដកហូត​រថយន្ត ដែល​ជិះ​ធ្វើ​សកម្មភាព បញ្ជូន ទៅកាន់ អធិការដ្ឋាន ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំនុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដិ​ការចាប់ខ្លួន​៕