លោក​ស័ក្តិ​៤ វ័ន ហាក់ បាញ់សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់ធ្វើការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2018 ក+ ក-

​ភ្នំពេញ ៖ នាយផ្នែក​ការពារ​គោលដៅ​២ នៃ​នាយកដ្ឋាន​នគរបាល​ការពារ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​លោក វ័ន ហាក់ មាន​អាយុ​៥០​ឆ្នាំ​ដែលមាន​អត្ថ​លេខ​០៧១៧០
​បាន​ប្រើ​កាំភ្លើង AK៤៧ បាន​បាញ់សម្លាប់​ខ្លួនឯង​ចំនួន​២​គ្រា​ប់ណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅក្នុង​បន្ទប់ធ្វើការ​របស់ខ្លួន​ឯង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីនគរបាល​នៅក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​វេ​កាលពី​វេលា​ម៉ោង​១០​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​សង្កាត់​ទន្លេបាសាក់​ខ​ណ្ខ​ចំកា​មន​រាជធានី​ភ្នំពេញ​។

​តាម​ប្រភពពី​មន្ត្រីនគរបាល​នាយកដ្ឋាន​នគរបាល​ការពារ​បាន​ប្រាប់​ឲ្យ​ដឹងថា​តាម​ការសួរនាំ​ជា​ជំ​ហ៊ាន​ដំបូង​ជនរងគ្រោះ​បានបញ្ចប់​ជីវិត​របស់​ខ្លួន​បែបនេះ​ដោយសារ​តែមាន​ជំងឺផ្លូវចិត្ត​ហើយ​ធ្លាប់​ចង់​សម្លាប់ខ្លួន​ផងដែរ​។​

​មន្ត្រីនគរបាល​បាល​បាន​បញ្ជាក់ថា (​លោក វ័ន ហាក់ បាន​បាញ់​សម្លាប់ខ្លួន​ឯ​នៅក្នុង​អង្គភាព​បង្ក​ការភ្ញាក់ផ្អើល​ពេញអង្គ​ភាព​ដែល​នេះ​អាចមកពី​ជនរងគ្រោះ មាន​ជម្ងឺផ្លូវចិត្ត​ហើយ​ធ្លាប់​ត្រូវបាន​ពេទ្យ​វៀតណាម បញ្ជូន​ត្រឡប់មក​ប្រទេស​វិញ នៅពេល​លោក​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម​)​។

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​និង​នគរបាល​អគ្គស្នងការ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ឆាយ គឺ​ម​ខឿន ប្រធាន​សេនាធិការ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​ប្រគល់​សព​ជូន​ជន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​៕