នគរបាល​ខេត្តតាកែវ​ប្រា​ព្ធ​ទិវា​នារី​អន្តរជាតិ​៨​មីនា ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2018 ក+ ក-

​ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ប្រារព្ធ​ពិធី អបអរសាទរ ខួប​លើក​ទី​១០៧ នៃ​ទិវា​នារី​អន្តរជាតិ ០៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​។​

​លោក ឧ​ត្ត​ម​សេនី​ទោ សុខ សំណាង ស្នងការ នគរបាល​ខេត្តតាកែវ​បាន​មានប្រសាសន៍ថា ស្ត្រី​គឺជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ពិសេស​ស្ត្រី​ក៏​ដើ​តួរ​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​អភិវឌ្ឍន៍​ប្រទេសជាតិ ហើយក៏​សូម​បញ្ជាក់ដែរថា ទិវា​នារី​អន្តរជាតិ ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​។​

​ឯកឧត្តម​បន្តថា នគរបាលជាតិ​ជានា​រី និង​បានប្រកាស​ចូលរួម​គាំទ្រ​នៃ​ទិវា​នារី​អន្តរជាតិ ៨​មីនា “​ក្រោម​ប្រធាន បទ​ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​”​។​ការ​ប្រារព្ធ​ពិធី​នេះ​ក្នុងន័យ​តែមួយគត់​គឺ ការគោរព និង ស្រឡាញ់​ចំពោះ​ស្ត្រីៗ លើក​កំពស់​ស្ត្រី​ក្នុង​សេដ្ឋកិច្ច ការ​នយោបាយ និង​ការចូលរួម​កិច្ចការ​ក្នុង​ស​ង្ត​ម រហូត​គេ​បាន​ចាត់ ទុក​ស្ត្រី ជា​មាតា​របស់​ពិភពលោក​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​ចែកជូន​នូវ​វត្ថុ​អនុស្សាវរីយ៍ ដល់​មន្ត្រី​នគរបាលជាតិ​ជា​នារី​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៤​ម៉ឺន​រៀល និង​សារុង​១ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ផងដែរ​៕