បាត់ដំបង ៖ បាត់ដំបងៈរថយន្តធុនធំចំនួន០៦គ្រឿងគ្មានផ្ទុកទំនិញត្រូវបានម្ចាស់បើកបរយកមកចតចោលចំកណ្តាលផ្លូវមុខច្រកទ្វារភ្នំដីគីឡូ១៣ស្រុកសំពៅលូន ចំងាយជិត១គីឡូម៉ែត្រ ពីច្រកទ្វារ រួចម្ចាស់ដកសោរ នាំគ្នាអង្គុយផឹក បងរ្កការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ59Aស្រុកសំពៅលូន ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញមករកម្ចាស់រថយន្ត ដើម្បីឲ្យយករថយន្តចេញពីផ្លូវជាតិ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៤មិនាឆ្នាំ២០១៨នេះនៅត្រង់ចំណុចលើផ្លូវក្បែរមាត់ច្រកស្ថិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកវរៈសេនីយ៍ឯកពេជ្រ សារ៉ែន,អធិការស្រុកសំពៅលូនបានឲ្យដឹងថា រថយន្តទាំង០៦គ្រឿងនេះមិនមានផ្ទុកទំនិញទេទ្រុងទទេ មិនមានអ្នកណាឃាត់ឃាំងទេស្រាប់តែម្ចាស់បើកបរយកមកចតចោលលើផ្លូវសាធារណៈបង្កការកកស្ទះចរាចរណ៍ដោយមិនដឹងពីមូលហេតុឡើយ ។លោកបន្តថាលោកនិងបញ្ជាឲ្យកូនចៅស្វែងរកម្ចាស់រថយន្តមកបើកបរយករថយន្តចេញពីផ្លូវវិញ ករណីរកមិនឃើញម្ចាស់ស្នើរសុំទៅលោកស្នងការខេត្ត ដើម្បីយករថយន្តស្ទូចមកស្ទូចយកចេញពីផ្លូវវិញ។
លោកបន្តថា រថយន្តទាំង០៦គ្រឿងនេះរបស់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន១អាចមានទំនាស់រវាងក្រុមហ៊ុននិងក្រុមហ៊ុនខឹងគ្នាបែរជាយករថយន្តមកសាងទំនិញមិនបានក៏យករថយន្តមកចតចោលកណ្តាលផ្លូវបង្កការកកស្ទះការធ្វើ
ដំណើរដល់ប្រជាពលរដ្ឋគ្រប់គ្នា។
ទាក់ទងនិងបញ្ហានេះលោកងាវ ប៊ុនយាង,អភិបាលនៃគណៈអភិបាលស្រុកសំពៅលូនបានឲ្យដឹងថា រថយន្តធុនធំទាំង០៦គ្រឿងទ្រុងទទេរនេះជារបស់ក្រុមហ៊ុនលោកលី គារ,មូលហេតុដែលរថយន្តនេះបើកបរមកចតចំកណ្តាលផ្លូវបង្កការកកស្ទះចរាចរណ៏ដោយសារមានទំនាស់ក្រុមហ៊ុនទារផាស៊ីចំណតរថយន្តស្រុកសំពៅលូន កាក់ឃាត់រថយន្តរបស់ក្រុមហ៊ុនលោកលី គារ,ដែលផ្ទុកទំនិញនាំមកពីថៃជាង១០គ្រឿងកាលពីព្រឹកថ្ងៃទី០៤មិនាដដែលនេះ។
លោកអភិបាលស្រុកបន្តថា មូលហេតុដែលក្រុមហ៊ុនទារផាស៊ីស្រុកសំពៅលូនកាក់ឃាត់រថយន្តក្រុមហ៊ុន លី គារ,ខាងលើដោយសារក្រុមហ៊ុនលី គារ,មិនព្រមបង់ផាស៊ីឲ្យចំណត ទើបកម្លាំងសមត្ថកិច្ចរួមនិងម្ចាស់ចំណតផាស៊ីស្រុកសំពៅលូនកាក់ឃាត់រថយន្តទាំងនោះឲ្យយកលុយមកបង់ក្បាលឡានតែម្ចាស់ទំនិញនិងរថយន្តមិនព្រមបង់ ដែលកន្លងមកធ្លាប់បង់ ក្នុងរថយន្ត១គ្រឿង៣ម៉ីនរៀល៕តែពេលនេះចរារចរណ៏មិនកកស្ទះទេមានផ្លូវវាង តែលោកក្នុងនាមជាអាជ្ញាធរស្រុកកំពុងឲ្យធ្វើការសម្របសម្រួលនិយាយចរចារគ្នាដោយសន្តិវីធី៕