ភ្នំពេញ ៖ រថយន្តដឹកអូសាវែលមួយគ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់ នៅក្នុងរោងចក្រ បោកគត់ ស៊ីសឃ្វែរ បណ្តាលអោយរងការខូចខាតទាំងស្រុង និងសាយភាយជាតិគីមីធំពេញរោងចក្រ ផ្អើលដល់កម្មករ កម្មការិនីរត់ចេញប្រសាច ។
ហេតុការណ៍ អគ្គីភ័យ នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ ២០១៨ នៅក្នុងទីតាំងរោងចក្របោកគត់ស៊ីសឃ្វែរ ដែលស្ថិតនៅតាមផ្លូវជាតិលេខ ៦ ត្រង់ស្ពាន លេខ៣ ក្នុង ភូមិ ខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
រថយន្តដែលត្រូវភ្លើង ឆេះនោះ ពុំត្រូវគេស្គាល់ម៉ាកឡើយ គឺជារថយន្តដឹកអូរសាវ៉ែលជាច្រើនធុង ពេញរថយន្ត ហើយ ត្រូវបានភ្លើង រងការខូចខាត ទាំងស្រុង ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តដឹកធុង អូសាវ៉ែល ពេញរថយន្ត ហើយ យកទៅចតទុក ចោល នៅក្បែររបងផ្នែកខាងក្រោយ រោងចក្រ ត្រង់ កន្លែងបោកគត់ ក្បែរ ឡដំដៅ និង កង្ហាបញ្ជាញកំដៅស្រាប់តែភ្លើងបានឆាបឆេះអូសាវ៉ែល ក្លាយជាអគ្គីភ័យ ឆាបឆេះតែម្តង ។
តាមព័ត៌មានអោយដឹងថា នៅពេលដែលកើតមានអគ្គីភ័យ ជាតិអូសាវែល បានសាយភាយធំក្លិន ពេញរោងចក្រ ផ្អើលកម្មករ កម្មាការីនី រត់ប្រសាច់ ចេញមកក្រៅ ។ភ្លាមៗរថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿងទៅអន្តរាគមន៍ បាញ់អស់ ចំនួន ៤គ្រឿង ទើបរលត់ ពុំបណ្តាលអោយឆេះរាល់ដាលដល់រោងចក្រឡើយ ។
តាមសមត្ថកិច្ចបានអោយដឹងថា ការកើតមានអគ្គីភ័យ អាចបណ្តាលមកពីធុង អូសាវ៉ែល ប៉ះ នឹងកម្តៅ ក៍ក្លាយជាអគ្គីភ័យ ឆាបឆេះ ទាំងរថយន្តតែម្តង ៕