សៀមរាប ៖ មន្ត្រីនគរបាលចរាចរម្នាក់ដែលគេអះអាងថា ស្រវឹងស្រា បានធ្វើសកម្មភាពបាញ់បោះចំនួនពីរគ្រាប់នៅផ្សាររាត្រីកុងទីន័រ ស្តាតចាស់ ក្រុងសៀមរាប រួចពេលមកដល់ផ្ទះរបស់ខ្លួន បាញ់បន្ថែមបីគ្រាប់ទៀត ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋទាំងកណ្តាលរាត្រី។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៣និង១០នាទីនាយប់ថ្ងៃ១១មីនាឆ្នាំ២០១៨ មុខផ្សារកុងទីន័រ(ស្តាតចាស់) ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ស្នងការនគរបាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង បានមានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២នេះថា ពិតជាមានករណីផ្ទុះអាវុធមែន ដោយមន្ត្រីនគរបាល ខេត្តសៀមរាបម្នាក់ នៅផ្នែកចរាចណ៍ នៅពេលនេះ សមត្ថកិច្ច បានឃាត់ខ្លួន នឹងកំពុងសួរនាំ។លោកបន្តថាមន្ត្រីរូបនេះទំនងជាស្រវឹងស្រា។ យ៉ាងណាលោកស្នងការ មិនបានបញ្ជាក់អំពីមូលហេតុនៃការ ឈានដល់មន្ត្រីនគរបាលម្នាក់ ក្រោមឧិវាទរបស់លោក មានកំហឹងផ្ទុះអាវុធ ពីមូលហេតុអ្វីឡើយដោយលោកថាជាប់រវល់ប្រជុំនៅភ្នំពេញ។
យោងតាមប្រភពបានបង្ហើបថានៅវេលាម៉ោង២៣និង១០នាទីនាយប់ថ្ងៃ១១មីនាឆ្នាំ២០១៨មុខផ្សារកុងទីន័រ(ស្តាតចាស់) ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ បន្ទាប់ពីធ្វើសកម្មភាពរួចជនជនបង្កបានជិះម៉ូតូមកដល់ខាងជើងវត្តថ្មី ភូមិត្រពាំងសេះសង្កាត់គោកចក ក៏បានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់បន្ថែមទៀត។
ជនសង្ស័យមានឈ្មោះតាន់ ភីរម្យ ភេទប្រុអាយុ៣៥ឆ្នាំមុខរបរប៉ូលិសចរាចរ ខេត្តសៀមរាប។ជននេះដែលបានធ្វើសកម្មភាពបាញ់បោះសេរី ដោយជិះម៉ូតូម៉ាកស្កូពី។ក្រោយពីបាញ់បោះរួច កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន នៅផ្ទះជនសង្ស័យ នៅភូមិឃុំខាងលើ។នឹងបានយកមក សាកសួរនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់គោកចក។
ទោះយ៉ាងណា ករណីនេះ សន្និដ្នាន ជំហ៊ានដំបូងថា អាចផ្ដើមចេញពីទំនាស់ ជាមួយអាជីវករនៅរផ្សារកុងតឺន័រ៕