ព្រៃវែង ៖ សត្វគោក្របីរាប់ពាន់ម៉ឺនក្បាលក្នុង១ខែៗមានទាំងកូន និងមេត្រូវបានក្រុមហ៊ុន”អង្គសុខសារិទ្ធមានជ័យ” ដែលមានលោកឧកញ្ញ៉ាជឹម.សុខជាប្រធានគ្រប់គ្រងនាំចេញទៅលក់នៅប្រទេសវៀតណាមលើសលិខិតអនុញ្ញាតច្រើនទ្វេដងបែរជាមន្ត្រីជំនាញខេត្តព្រៃវែងឆ្លើយថាអត់ដឹង។
ប្រភពបានឲ្យដឹងថាការនាំចេញសត្វពាហនៈរបស់ក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ”ដែលមានលោកឧកញ្ញ៉ាជឹម.សុខជាប្រធានទទួលសិទ្ធផ្ដាច់មុខពីរដ្ឋាភិបាលក្នុងការនាំចេញសត្វគោក្របីដែលអស់ពលកម្មទៅលក់នៅប្រទេស”ថៃឬវៀតណាម”នេះគឺរាល់ការនាំចេញតែងតែលើសច្បាប់អនុញាតចាប់ពី៧០ទៅ៨០ភាគរយដែលអាចធ្វើឲ្យក្រុមហ៊ុនចំណេញក្នុងមួយថ្ងៃចាប់ពី៤០លានរៀលដល់៥០លានរៀលសម្រាប់ឆ្នាំមុនៗ។
ប្រភពបន្តទៀតថាប៉ុន្តែបច្ចុប្បន្នការជំនួញសត្វគោក្របីរបស់ក្រុមហ៊ុនមួយនេះបានធ្លាក់ចុះមិនសូវចំណេញដូចមុនទេខណៈដែលប្រាក់ចំណូលចំណេញធ្លាក់មកនៅត្រឹមតែ១៥លានរៀលទៅ២០លានរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ដោយក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ”នេះមានអ្នកចូលភាគហ៊ុនដល់ទៅ៤នាក់ឯណោះ!តែរាល់ការចំណេញគេត្រូវបែងចែកជា៤ភាគហ៊ុនក្នុងនោះលោកឧកញ្ញ៉ាជឹម.សុខមានភាគហ៊ុនច្រើនជាងគេរហូតដល់ទៅ៤០ភាគរយ។
ប្រភពបានលើកឡើងទៀតថា ក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ”បាននាំសត្វគោក្របីទាំងតូចទាំងធំក្នុងវ័យកំពុងពេញពលកម្មយកទៅលក់ឲ្យវៀតណាមតាមច្រករបៀងស្វាយអាង៉ោងស្ថិតក្នុងទឹកដីស្រុកកំពង់ត្របែក.ខេត្តព្រៃវែងដោយសត្វគោក្របីខ្លះមិនមានលិខិតបញ្ជាក់ទិញលក់ពីម្ចាស់ឫពីអាជ្ញាធរភូមិ.ឃុំនៅតាមមូលដ្ធានឲ្យត្រឹមត្រូវតាមច្បាប់នោះទេ។
ហើយច្បាប់តម្រូវឲ្យក្រុមហ៊ុនមួយនេះនាំសត្វគោក្របីទៅលក់នៅប្រទេសវៀតណាមចំពោះតែសត្វគោក្របីធំប្រើប្រាស់ពលកម្មលែងកើតដោយក្នុងមួយ”ឆមាស”រយៈពេល៤ខែត្រឹម៥០០០ក្បាលទៅតាមច្រកទ្វារផ្សេងៗក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជាទៅលក់នៅប្រទេសថៃនិងប្រទេសវៀតណាម។ក្នុងនោះសម្រាប់ច្រកស្វាយអាង៉ោងគេបានបែងចែកឲ្យក្រុមហ៊ុនខាងលើនាំចេញសត្វគោក្របីក្នុង១ខែចំនួនត្រឹមតែ៥០០ក្បាលទៅ៧០០ក្បាលប៉ុណ្ណោះសម្រាប់គោក្របីណាដែលអស់ពលកម្ម។តែផ្ទុយទៅវិញភាគីក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ”បានបំពានលើច្បាប់អនុញាត!ដោយនាំចេញសត្វគោក្របីទាំងតូចទាំងធំតាមច្រករបៀងស្វាយអាង៉ោង នេះក្នុងមួយថ្ងៃៗមិនក្រោមពី៥០០ក្បាលទៅ១០០០ក្បាលនោះទេ!បើសរុបទៅក្នុង១ខែចូលរាប់ម៉ឺនក្បាល!ខណៈច្បាប់អនុញ្ញាតតម្រូវឲ្យនាំចេញត្រឹមតែ៧០០ក្បាលក្នុងមួយខែសម្រាប់ច្រកស្វាយអាង៉ោងនេះ។ក្នុងនោះគេនាំចេញគោក្របីតែ២ថ្ងៃស្មើច្បាប់អនុញ្ញាត២.៣ខែបាត់ទៅហើយដូច្នេះក្រុមហ៊ុនមួយនេះចំណេញកប់ក្តោង។
មិនតែប៉ុណ្ណោះឈ្មួញទាំងអស់ដែលយកសត្វគោក្របីមកលក់ឲ្យជនជាតិវៀតណាមតាមច្រកស្វាយអាង៉ោងនេះគឺក្រុមហ៊ុន”អង្គរសុខសារិទ្ធមានជ័យ”ដែលទទួលសិទ្ធផ្ដាច់មុខបានតម្រូវឲ្យឈ្មួញទាំងនោះបង់លុយឲ្យក្រុមហ៊ុនក្នុង១ក្បាល៤ម៉ឺនរៀលជាប្រភេទកូនគោក្របីតីចៗ!តែបើគោក្របីពេញវ័យធាត់ធំៗ១ក្បាលបង់៦ម៉ឺនរៀលទៅ១២ម៉ឺនរៀល!ហើយបង់បេនអស់៥០០០រៀលទៀតក្នុង១ក្បាល។
ប្រភពបានបញ្ជាក់ថាការនាំគោក្របីទៅលក់នៅប្រទេសជិតខាងលើច្បាប់អនុញាតនិងគ្មានលិខិតស្នាមឲ្យបានត្រឹមត្រូវនេះហើយមិនត្រឹមតែនាំឲ្យបាត់បង់ចំណូលថវិការរដ្ធនោទេវាថែមទាំងធ្វើឲ្យពលរដ្ធជួបការលំបាកនិងព្រួយបារម្មណ៍យ៉ាងខ្លាំងពីសុវត្ថិភាពសត្វគោក្របីរបស់ពួកគាត់តាមទីជន់បទមួយចំនួនដែលតែងតែបាត់ជាញឹកញ៉ាប់។
ជុំវិញបញ្ហាខាងលើនេះលោកលោកចិន.វិសាលប្រធានការិយាល័យពសុព្យាបាលសត្វនៃមន្ទីរកសិកម្មខេត្តព្រៃវែងបានប្រាប់ភ្នាក់ងារយើងយ៉ាងខ្លីថារូបអត់បានដឹងទេសួរទៅខាងនាយកដ្ធានវិញទៅព្រោះលោកជាប់រវល់ប្រជុំ។ចំណែកភាគីខាងក្រុមហ៊ុនលោកឧកញ៉ាជឹម.សុខភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេ៕