ភ្នំពេញៈ សង្ស័យអ្នកបើករថយន្ដដឹកប្រេងរបស់ក្រុមហ៊ុនL.H.R ងងុយដេកបើករថយន្ដក្នុងល្បឿនលឿនរេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងវាលស្រែ២-៣ត្រឡប់បណ្ដាលអោយតៃកុងរថយន្ដរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង១០ នាទីរសៀលថ្ងៃទី១៤ខែមីនាឆ្នាំ២០១៨។
យោងតាមសម្ដីតៃកុងរថយន្ដបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុខ្លួនបានបើករថយន្ដដឹកប្រេងរបស់ក្រុមហ៊ុន L.H.R ដោយដឹកប្រេងយកទៅដាក់អោយម៉ូយនៅស្រុកស្អាងខេត្ដកណ្ដាលហើយក៏បានបើករថយន្ដត្រលប់ទៅកន្លែងវិញនៅម្តុំអូរដឹមសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានធ្វើដំណើរតាមផ្លូវទំនប់៧មករា លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតធ្លាក់ផ្លូវបណ្ដាលអោយក្រឡាប់២-៣ ត្រលប់ចូលទៅក្នុងវាលស្រែបណ្ដាលអោយព្រួរងរបួសបន្តិចបន្តូចចំណែកតៃកុងមិនបានរងរបួសទេនិងរងការខូចខាតរថយន្ដតែប៉ុណ្ណោះ ។ ក្នុងហេតុការណ៍នេះអ្នកបើកបររថយន្ដមិនបានប្រាប់អត្ដសញ្ញាណនោះទេ ។
បើតាមសម្ដីប្រជាពលរដ្ឋបាននាំគ្នានិយាយថាសង្ស័យមកពីតៃកុងរថយន្ដងងុយដេកហើយបើករថយន្ដក្នុងល្បឿនលឿនទើបជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងស្រែបែបនេះ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុហើយបានសួរនាំទៅតៃកុងរថយន្ដរួចក៏ត្រឡប់ទៅវិញដោយសារតែរថយន្ដក្រឡាប់នេះបង្កដោយខ្លួនឯងនិងមិនប៉ះពាល់ដល់សម្បត្ដិរដ្ឋនិងបង្ករបួសដល់អ្នកដទៃទើបសមត្ថកិច្ចបានអោយតៃកុងរថយន្ដទាក់ទងទៅរករថយន្ដស្ទូចដើម្បីយកទៅជួសជុលដោយខ្លួនឯងវិញតែម្ដងទៅ៕