កម្ពុជាយល់ព្រមបន្តអាណត្តិការិយា ល័យ សិទ្ធិមនុស្ស UN នៅកម្ពុជា
ភ្នំពេញ ៖ នៅទីស្តីការក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី១៤ ខែមីនា នេះ លោកទេសរដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឲ្យលោកស្រីរ៉ូ ណាស្មីត (Rona Smith) អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានៃអង្គការសហប្រជាជាតិ។
បន្ទាប់ពីចប់ជំនួបពិភាក្សាលោក ជុំសុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ឲ្យដឹងថាក្នុងជំនួបនោះលោកស្រី រ៉ូណា ស្មីតបានបង្ហាញពីលទ្ធផលមួយចំនួនដែលលោកស្រីបានជួបជាមួយមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា ប្រកបដោយលទ្ធផលជាផ្លែផ្កាល្អ៕