ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ដាក់​ក្នុង​ធុង​ទឹកកក​យកទៅ​ប្លុង​ចោល​នៅ​គល់ស្ពាន​ព្រែក​រូង​២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2018 ក+ ក-

​ ​
​កណ្តាល ៖ សាកសព​ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ចិញ្ច្រាំ​ជាច្រើន​កាំបិត​យ៉ាង​សាហាវព្រៃផ្សៃ រួច​ដាក់​ចូលក្នុង​ធុង​ទឹកកក​យកទៅ​ប្លុង​ចោល​នៅ​ចំណុច​គល់ស្ពាន​ព្រែក​រូង​២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ សព​ស្ត្រី​រងគ្រោះ ត្រូវ​អ្នកដំណើរ​ប្រទះឃើញ​កាល​រសៀល ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៧ ។​

​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ និង​ស្វែងរក​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។
​លោក​បន្តថា បច្ចុប្បន្ន មិនទាន់​ដឹង​អំពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ចុះ​ត្រួតពិនិត្យ ជុំវិញ​ទីកន្លែង​កើតហេតុ​ជាមុនសិន ៕