ភ្នំពេញ ៖ ជនដៃដល់ចំនួន ៣នាក់ ដែលប្រើដុំថ្មវាយរថយន្ត និងលោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខ កាលពីរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ រួច បញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។
ជនដៃដល់ទាំង៣នាក់ក្នុងចំណោមបក្សពួក ជាច្រើននាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនិងកំរិតធ្ងន់ សហការណ៍ជាមួយ នគរបាលខណ្ឌទួលគោក និងខេត្តកំពង់ធំ ស្រាវជ្រាវ ឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពី ថ្ងៃទី១៤ ខែមិនា និងថ្ងៃទី១៥ខែមិនា ដែលក្នុងនោះ២នាក់ឃាត់ខ្លួន នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក និងម្នាក់ឃាតខ្លួននៅឃុំ ល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួន ១ ឈ្មោះ យាត ទិត្យា ប្រុសហៅយ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្មានលេខ ផ្លូវ លេខ ៧ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ,២. ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងទង មានអាស័យដ្ឋាន សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក និង ជនសង្ស័យ ទី៣ . ឈ្មោះ អាន ផល្លី ភេទប្រុសអាយុ ៣១ឆ្នាំជាជនជាតិអ៊ិស្លាម ជាអ្នករត់ម៉ូតូកង់ ៣ មានលំនៅផ្ទះលេខ ២៥៤១ ផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។
លោកវរះសេនីយ៍ ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យ ទាំង៣នាក់ជាជនដៃដល់ ក្នុងចំណោមបក្សពួក ប្រមាណ១១នាក់ បានប្រើ អំពើហឹង្សា ដោយចេតនាមានស្ថានទង្ងន់ទោស(វាយនិងគប់ដុំថ្មបណ្តាលអោយ ជនរងគ្រោះធ្ងន់និងវាយកម្ទេចរថយន្ត បណ្តាលអោយខាតស្ទើរទាំងស្រុង)កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាចថ្ងៃទី១១ខែមិនា ឆ្នាំ ២១០១៨នៅចំណុច មុខផ្ទះលេខ ១៥១ ផ្លូវ ១៥៦ ក្រុមទី៣៦ភូមិ ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរះសេនីយ៍ ឯក ប៊ុន សត្យា បានបន្តទៀតថា នៅក្នុងសកម្មភាពបណ្តាលអោយលោក បណ្ឌិត ស៊ុយ សារ៉េត ដែលជាម្ចាស់ រថយន្ត រងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ។
ក្រោយពីមានអំពើហឹង្សា នេះកើតឡើង ដោយមានបទបញ្ជាពី លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជានិងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជា អោយ កម្លាំងនគរបាល ព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ចំនួន ៣នាក់ ដែលបង្ហាញមុខនៅពេលនោះ ។ចំណែកជនសង្ស័យ មួយចំនួន ទៀត ដែលក្នុងនោះ មួយចំនួន ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវស្គាល់អត្តសញ្ញាណ ហើយ និងកំពុងតែស្រាវជ្រាវឃាតខ្លួន មកកាត់ទោសតាម ច្បាប់។
គួរបញ្ជាក់ថា កាលពីល្ងចថ្ងៃទី១១ ខែមិនា មានអំពើហឹង្សា មួយកើតឡើង។
ហេតុការណ៍ បើប្រឹង្សាបានកើតឡើង នៅចំណុច ផ្លូវលេខ ១៥៦ កែងផ្លូវ លេខ ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយសាតែហ្វូងមនុស្សមួយក្រុមបានខឹងសម្បានិងចោទ រថយន្តរបស់លោក បណ្ឌិត ស៊ុយសារ៉េត បង្កគ្រោះថ្នាក់មិនព្រមឈប់ ។នៅក្នុងអំពើរហឹង្សាបណ្តាលអោយលោកបណ្ឌិត រងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសវវៀតណាម ។បន្ទាប់ពីមានអំពើរ ហឹង្សាក្រៅប្រព័ន្ធច្បាប់ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាអោយនគរបាលស្រាវជ្រាវឃាត់ខ្លួន ជនដៃដល់ និងឈានទៅស្រាវជ្រាវ ឃាតខ្លួនបានចំនួន ៣នាក់ហើយបន្ទាប់ពីកូនស្រីរបស់ លោក បណ្ឌិត ស៊ុយ សារ៉េត ប្តឹង ទាមទារសំណងជំងឺចិត្តចំនួន១២០០លានរៀល ។
ទាក់ទិនអំពើរហឹង្សា ជនសង្ស័យ ម្នាក់ឈ្មោះ អាន ផល្លីបានសារភាព ថា ខ្លួនបានយកដុំថ្មវាយទៅលើរថយន្ត និង លោកបណ្ឌិតរូបនោះពិតមែនបន្ទាប់ពីមានសម្រែកចោរៗហើយខ្លួន កំពុងតែផឹកស៊ីនៅក្បែរ នោះ ។ចំណែកជន២នាក់ទៀតបានសារភាពថា ដោយខឹង រថយន្តបើកប្រុងគៀរខ្លួន ហើយ ឃើញគេដេញតាមវាយក៍ទៅវាយដែរ ៕