ឧត្តរមានជ័យ ៖ ខ្យល់កន្ត្រាក់បានវាយប្រហារទៅលើលំនៅឋានប្រជាពលរដ្ឋទៀតហើយកាលពីវេលាម៉ោង ៣នារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៨ ម្សិលមិញ ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបណ្តាលឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋខូចខាតចំនួន៥ខ្នង។
យោងតាមរបាយការណ៍ពីអាជ្ញាធរបានអោយដឹងថា ក្នុងគ្រោះធម្មជាតិខ្យល់កន្ត្រាក់មិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ ហើយនឹងបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋអោយខូចខាតស្រាលប៉ុណ្ណោះ មានដូចជា ដោយទី១.ឈ្មោះ វ៉ន សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ និងប្រពន្ធឈ្មោះ នុន សុគា អាយុ ២១ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រ x ៩ម៉ែត្រ ធ្វើពីឈើប្រក់ស៊ីបប្រូ ប៉ើងដំបូលបង្គន់អនាម័យ១ខ្នង។ ទី២ ឈ្មោះ សោម ស៊ី ភេទប្រុស អាយុ ៤៥ ឆ្នាំ ប្រពន្ធឈ្មោះ ប៉ាត គា អាយុ ៤២ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រx ៧ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី ប៉ើងស័ង្ហ សីមួយចំហៀង ស្មើនឹង ១៣សន្លឹក។ ទី៣ ឈ្មោះ អ៊ុក វ៉ាន់ ភេទប្រុស អាយុ ៥៧ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រ x ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្ហសី ប៉ើងដំបូលអស់មួយចំហៀង ស្មើនឹង ១០សន្លឹក ។ ទី៤ ឈ្មោះ ធឿន ចាន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ ផ្ទះទំហំ ៤ម៉ែត្រ x ៥ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី របើកដំបូលអស់មួយចំហៀង ស្មើនឹង១០ សន្លឹក និងទី៥ ផ្ទះឈ្មោះ មុំ ភារម្យ ភេទ ប្រុស អាយុ ៣០ឆ្នាំ ផ្ទះទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ធ្វើពីឈើប្រក់ស៊ីបប្រូ ខូចស៊ីបប្រូចំនួន ៦សន្លឹក។
សេចក្តីរាយការណ៍បានបញ្ជាក់ថា នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ខាងលើនេះ មិន បណ្តាលខួចខាតទ្រព្យសម្បត្តិ ប្រជា ពលរដ្ឋ និងមិនបណ្តាល មនុស្ស ណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នោះទេ ៕