ប៉ោយប៉ែត ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនស្ត្រីម្នាក់តាមពាក្យបណ្ដឹងរបស់ប្ដីដោយលួចលាក់មានសាហាយស្មន់ជាមួយជនជាតិចិន កាលពីព្រឹកថ្ងៃពុធទី២១ ខែមីនា ឆ្នាំ ២០១៨ នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រភពពីសមត្ថកិច្ចប្រាប់ថា ស្ត្រីដែលប្តីចោទរឿងផិតក្បត់ប្តីឈ្មោះ ស្រីកែវ អាយុ19ឆ្នាំ ស្នាក់នៅជាមួយមីង នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ចំណែកប្តីរងគ្រោះ ឈ្មោះ រ
៉ូ អាយុ21ឆ្នាំ មុខរបធ្វើការកាស៊ីណូ នៅក្រុងប៉ោយប៉េត រស់នៅក្នុងភូមិសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តែយើងមិនទាន់បានស្គាល់ឈ្មោះបុរសជនជាតិចិន ដែលជាប្រុសស្នេហ៍នាងដែលប្ដីចោទប្រកាន់នោះឡើយព្រោះសមត្ថកិច្ចកំពុងតែសួរនាំ។
តាមការលើកឡើងរបស់ប្ដីប្រាប់ថា ខ្លួន(ប្ដី)បានរៀបអាពាហ៍ពិពាហ៍ជានាងត្រឹមត្រូវតាមប្រពៃណីខ្មែរជាប្ដីប្រពន្ធ កាលពីខែ ធ្នូ ឆ្នាំ2016 នៅភូមិសាមគ្គីមានជ័យ តែមិនទាន់មានកូនជាចំណងដៃនៅឡើយ។បុរសជាប្ដីបានបញ្ជាក់ទៀតថា ដោយខ្លួនរវល់ទៅធ្វើការនៅកាស៊ីណូ បាត់ៗពីផ្ទះជារៀងងរាល់ថ្ងៃ ហើយពេលត្រឡប់មកដល់ផ្ទះម្ដងៗ ចេះតែបាត់នាងជាប្រពន្ធ ហើយពេលសួរនាំ នាងចេះតែបដិសេធមិនចេះចប់ រហូទដល់ទ្រាំលែងបានក៏សម្រេចចិត្តទៅដាក់ពាក្យប្តឹងទារបណ្តាការនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ បុរសដដែល បន្តថា ប្រពន្ធរបស់ខ្លួនបានបដ
ិសេធមិនសងតាមពាក្យបណ្តឹងចំនួន៥ពាន់ដុល្លារនោះទេ គឺថាឲ្យតែ1100 ដុល្លារប៉ុណ្ណោះ ។បុរសជាប្តីបានរំលឹកថា បន្ទាប់ពីមានការសង្ស័យ ខ្លួនបានតាមដានប្រពន្ធតាមរយៈប្រព័ន្ធGPS ទើបដឹងថា នាងបានចេញចូល និងស្នាក់នៅជាមួយបុរសជនជាតិចិនរហូតមានកូន ហើយលូចទៅទំលាក់ចោលទៀតផង។ លុះថ្ងៃកើតហេតុខ្លួនជាប្ដីបានតាមហៅនាងជាប្រពន្ធដែលរស់នៅក្នុងបន្ទប់មួយមានសុទ្ធតែប្រុសៗជនជាតិចិន តែនាងមិនចេញមកជួបទេ ខ្លួនក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួន និងសួរនាំនៅថ្ងៃកើតហេតុតែម្ដង។ ចំពោះស្ត្រីដែលត្រូវប្តីចោទប្រកាន់ ក្រុមអ្នកសារព័ត៌មាន មិនទាន់អាចសុំការបំភ្លឹបាននៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងសាកសួរ។
សូមបញ្ជាក់ថា ក្នុងការហៅស្ត្រីខាងលើមកសួរនាំ សមត្ថកិច្ចក៏បានឈានដល់ហៅជនជាតិចិនមួយក្រុមប្រហែលជា ៥នាក់ដែលគេសង្ស័យពាក់ឆ្លងដែនខុសច្បាប់សំងំលាក់ខ្លនបើកល្បែងស៉ីសងខុសច្បាប់ផងដែរ៕