បាត់ដំបង : បុរសម្នាក់ព្រោះតែខូចចិត្តនិងប្រពន្ធលែងលះបានសម្រេចចឹត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន។
ហេតុការណ៍ធ្វើអត្តឃាតខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥-៤០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក វរសេនីយ៍ទោ ពេជ្រ សារ៉ែនអធិការនគរបាលស្រុកសំពៅលូនបានប្រាប់អោយដឹងថា៖ជនរងគ្រោះឈ្មោះ ហៀង សឿង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃំុសំពៅលូន ស្រុក សំពៅលូន ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែអង្រឹងចងក ទៅនិងមែកដើមស្វាយបណ្តាលអោយស្លាប់តែម្តង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថានៅមុនពេលកើតហេតុបុរសជាជនរងគ្រោះបានលែងលះជាមួយប្រពន្ធ ក្រោយមកបានមកសុំត្រូវរូវជាមួយប្រពន្ធវិញ តែប្រពន្ធមិនព្រម ក៏ខូចចិត្ត សម្រេចចងកសម្លាប់ខ្លួននៅនឹងដើមស្វាយក្បែរផ្ទះស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិច្ច័យឃើញថាសពជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដ មិនមែនជារឿងឃាតកម្មឡើយ ហើយពេលនេះត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕