កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បើក​សន្និបាត​ពិនិត្យ​ការវិវត្ត​បស់​កំពង់ផែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2018 ក+ ក-

ខេត្ត​ព្រះសីហនុ ៖ នៅ​សាលប្រជុំ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បើ​កម​ហាស​ន្និ បាត​ភាគ​ហ៊ុ​និក​លើក​ទី​១ របស់​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែមីនា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​ម្ចាស់​ភាគ​ហ៊ុ​និក និង​អាជីវករ និង​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ជាច្រើនរូប​ទៀត ។

លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ប្រធាន អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មានប្រសាសន៍​ឲ្យ​ដឹងថា ការបើក​សន្និបាត​ភាគ​ហ៊ុ​និក និង​ការបោះឆ្នោត ជ្រើសតាំង​អភិបាល​ឯករាជ្យ និង​អភិបាល​មិន​ប្រតិបត្តិ​តំណាង​ភាគ​ហ៊ុ​និក​ប្រកបដោយ​តម្លាភាព​នាពេលនេះ ជា​ប្រវត្តិសាស្ត្រ​មួយ ដែល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ចូល ITO រយៈពេល ៦​ខែក្រោយ យើង​បានរៀបចំ​សន្និបាត​ភាគ​ហ៊ុ​និក​លើក​ទី​១ ដើម្បី​បោះឆ្នោត​ជ្រើសរើស​អភិបាល​ឯករាជ្យ និង​អភិបាល​មិន​ប្រតិបត្តិ​តំណាង​ភាគ​ហ៊ុ​និក​ឯកជន កន្លង មក​កំពង់ផែ​មាន​សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន ៧​នាក់ ដល់ពេល​យើង​ចូល​ទីផ្សារ​មូលប័ត្រ គឺ​យើង​ត្រូវមាន​សមាជិក ៧​នាក់​ដដែល ដូច្នេះ​យើង​ដក​សមាជិក​ក្រុមប្រឹក្សាភិបាល​ចាស់​ពីរ​នាក់​ចេញ និង​បោះឆ្នោត​បញ្ចូល​អភិបាល​ឯករាជ្យ​១ ហើយ​និង​អភិបាល​ប្រតិបត្តិ​តំណាង​ភាគ​ហ៊ុ​និក ។​

លោក លូ គឹមឈន់ បន្តថា អភិបាល​ឯករាជ្យ​មាន​តួនាទី​សំ ខាន់​ណាស់ តំណាង​ភាគហ៊ុន​របស់​រដ្ឋ​យើង​ធំជាងគេ ដូច្នេះ​សន្និបាត​បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​ប្រធាន​គណកម្មការ​ត្រួតពិនិត្យ​សវនកម្ម​ផ្ទៃក្នុង ជា​ភ្នែក​ច្រមុះ​ឲ្យ​រដ្ឋ​ផង និង​ជា​ភាគ​ហ៊ុ​និក ដោយ​ត្រូវ​ត្រួតពិនិត្យ​ការងារ​លម្អិត ។

លោក លូ គឹមឈន់ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មានការ​កើនឡើង ១៥​ភាគរយ ដែលមាន​កំណើន​ខ្ពស់ យើង​បាន​គិតគូរ​ជា​បន្តបន្ទាប់ ទី​១ យើង​បំពាក់​នូវ​គ្រឿងចក្រ​លើកដាក់​បន្ថែមទៀត ដើម្បី​ឲ្យ​ការលើកដាក់​បាន​រហ័ស​ល្អ តាម​ស្តង់ដារ​អន្តរជាតិ នៅពេល​បច្ចុប្បន្នកំពុង​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ជម្រៅ​ទឹក​អាច​ឲ្យ​នាវា​ចូល​ចត ៩​ម៉ែត្រ ដែលមាន​នាវា​ក្នុង​តំបន់​ចូល​ចត​ប្រមាណ​ជា ២០​ភាគរយ ចូល​ផែ នៅ​ផែ​របស់​យើង​បាន ឥឡូវនេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល​ជប៉ុន ហើយ​រដ្ឋាភិបាល​ជប៉ុន ឲ្យ​កម្ពុជា​ខ្ចី​ចំនួន ២០៩​លាន​ដុល្លារ​អាមេរិក បន្ថែមទៀត ដើម្បី​សាង សង់​ផែ​ទឹក​ជ្រៅ​មួយ​ជំហាន​ទៀត កាលណា​យើង​សាងសង់​ផែ​ថ្មី​មួយ​ជំហាន​ទៀត​នេះ គឺ​យើង​បានធ្វើ​ការតស៊ូ​មតិ​គ្នា​លើ​គម្រោង​សិក្សា​បច្ចេកទេស​លម្អិត​គ្រប់បែបយ៉ាង និង​សេដ្ឋកិច្ច​នៅ​ជំវិញ​តំបន់​ទាំង អស់ គឺ​យើង​បាន​ឯកភាព​សាងសង់​កំពង់ផែ​ថ្មី​មួយទៀត​ដែលមាន​ជម្រៅ​ទឹក ១៤,៥០​ម៉ែត្រ ដែល​អាច​អនុញ្ញាតឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៣,២០​ម៉ែត្រ ចូល​ចត​បាន ពេលនោះ​យើង​លែងមាន​ឧបសគ្គ​ទៀតហើយ គឺ​នាវា ៩៣​ភាគរយ នៅក្នុង​តំបន់​អាច​ចូល​ចត​នៅ​កំពង់ ផែ​ថ្មី​រី​បស់​យើង​បាន គឺ​នៅមាន​ការពាក់ព័ន្ធ​នឹង​មាឌ​ដ្ឋា​ន​សេដ្ឋកិច្ចជាតិ​យើង ហើយ​ចំនួន​កុងតឺន័រ​ឡើងដល់​កម្រិត​មួយ ដែល​នាវា​ធំៗ​ចូល​បាន ។

តាម​ការសិក្សា​នៅពេលដែល​យើង​ធ្វើ​កំពង់ផែ​នេះ​រួច កុង តឺ​ន័​រ​របស់​យើង​នឹង​ឡើងដល់​កម្រិត ដែល​នាវា​ធុន​ធំ​ចូល​ចត​បាន ធ្វើ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​មានការ​ចុះថោក តំលៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ វា​ថ្លៃ​ជាង​តំលៃ​ក្នុងប្រទេស ជា​មធ្យម​តំលៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ជា​មធ្យម​ពី ៥០០ ឬ​៦០០​ដុល្លារ ក៍​ប៉ុន្តែ​តម្លៃ​ដឹកជញ្ជូន​ក្នុងស្រុក​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅ​ភ្នំពេញ​តំលៃ ១៨០​ដុល្លារ បើ​តំលៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ៦០០​ដុល្លា ចុះមក​នៅត្រឹមតែ ២០០ ទៅ ៣០០​ដុល្លារ​វិញ​នោះ ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​យើង ពាណិជ្ជកម្ម​ក្នុងស្រុក​មាន​លក្ខណៈ​កាន់តែ​ប្រកួតប្រជែង​ឡើង​។

តាមរយៈ​ការសាងសង់​ផែ​ថ្មី​នេះ យើង​លែងមាន​ឧបសគ្គ​ផ្នែក​ហ្នឹង​ទៀតហើយ យើង​នៅសល់តែ​កំណើនសេដ្ឋកិច្ច កាលណា​កំណើនសេដ្ឋកិច្ច​របស់​យើង​កើនឡើង​បន្ថែមទៀត ។ នៅ​ឆ្នាំ​២០២២ ការ សាងសង់​ផែ​របស់​យើង​រួចរាល់ ចំនួន​កុងតឺន័រ​របស់​យើង​នឹង​កើន ឡើង​ប្រមាណ​លើសពី ៧០០​ពាន់​កុងតឺន័រ នាវា​ធុន​ធំ​អាច​ចូល​ចត​បាន​តាម​លក្ខណៈ​ស្តង់ដា​គុណភាព តំលៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​និង​អាចមាន​លក្ខណៈ​ល្អ​ដូច​ប្រទេស​នៅ​ជុំវិញ​យើង ៕