ប៉ោយប៉ែត ៖ អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ សហការណ៍ជាមួយមន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ បានយករថយន្តមន្ទីរពិសោធន៍ចល័ត ប្រេងឥន្ធនៈ ចុះត្រួតពិនិយ្យនៅស្ថានីយ៏ប្រេងចំនួន៥ ក្នុងក្រុងប៉ោយប៉ែត ហើយបានរកឃើញស្ថានីយ៍ទាំងនោះ លក់ប្រេងមិនប្រក្រតី។
ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ។
លោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ សំរាប់ខេត្តបន្ទាយមានជ័យជាលើកទី១ហើយ ក្រោយពីបានប្រើប្រាស់រថយន្ត មន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល មកពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈនានាក្នុងខេត្តចំនួន ៧កន្លែង រកឃើញថា ស្ថានីយត្រឹមត្រូវចំនួន២ ហើយស្ថានីមិនប្រក្រតីចំនួន៥។ ប៉ុន្តែស្ថានីយប្រេងឥន្ធន:ធំៗ ដូចជា តេលា គឺក្រុមហ៊ុន ពួកគេបានអនុវត្តទៅតាមស្តង់ដារ របស់អគ្គនាយកដ្ឋានកាំកុងត្រូលដែលបានកំណត់ ឲ្យប្រើប្រាស់នៅរង្វាស់រង្វាល់មិនប្រក្រតីចំនួន៥កន្លែង រីឯមានគុណភាពតាមស្តង់ដា។
លោកបានបន្តទៀតថា ក្រុមការងារមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ធ្វើយ៉ាងណាឲ្យមានភាពត្រឹមត្រូវ ទាំងគុណភាព និងបរិមាណកម្រិតស្តង់ដារ។ ចំពោះដេប៉ូ និងស្ថានីយមួយចំនួនដែលខុសប្រក្រតីនោះ ខាងមន្ត្រីក្រុមការងារបានឲ្យពួកគាត់ធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីឲ្យពួកគាត់កែប្រែបរិមាណចំណុះវិញ។
លោកបញ្ជាក់ថា ពេលនេះយើងនៅមិនទាន់បានបង្ហាញ ទីតាំងដេប៉ូ និងស្ថានីយដែលលក់មិនគ្រប់លីត្រ និងគ្មានគុណភាពនោះទេ គឺទុកឱកាសឲ្យម្ចាស់ទាំងនោះកែខ្លួន រៀបចំឲ្យមានភាពត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសស្តង់ដារឡើងវិញ។ តែបើសិនជាមានការលក់មិនគ្រប់លីត្រ លើកទី២ និងករណីរកឃើញភាពមិនប្រក្រតីនោះទៀត ពួកគាត់អាចប្រឈមមុខនឹងការបិទដេប៉ូ ឬស្ថានីយ នឹងដកអាជ្ញាប័ណ្ណទៅតាមនីតិវិធី។
សូមបញ្ជាក់ថា ពេញ១ព្រឹកក្នុងថ្ងៃទី២១ មីនា នេះ មន្ត្រីជំនាញរកឃើញមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន៧កន្លែងទី ១ ស្ថានីយ៍ប្រេងឥន្ធនៈ ១០០លីត្រ ស៊ី៤លីត្រ ,ទី២ ស្ថានីយ៍ប្រេងឥន្ធនៈដេប៉ូតេលា ហាក់ សុផល ហៅស្រះសួគ៌ ១០០លីត្រ ស៊ី៧លីត្រ ,ទី៣ ស្ថានីយ៍ដេប៉ូ តេលា ហេង ដានីន ១០០លីត្រ ស៊ីលីត្រ ៣លីត្រ , ទី៤ ស្ថានីយ៍ដេប៉ូតេលា កូនដំរី ១០០លីត្រ ស៊ី២លីត្រ ,ទី៥ ស្ថានីយ៍ដេប៉ូតេលា ឡេង គុជ ធម្មតា ,ទី៦ ស្ថានីយ៍ដេប៉ូតេលា សេង ហ៊ួរ ១០០លីត្រ ស៊ី៣លីត្រ ,និងទី៧ ស្ថានីយ៍ដេប៉ូតេលា លី ណា ក្រុងប៉ោយប៉ែត ធម្មតា មានតែលើសចំណុះលីត្រ រហូតដល់១០០លីត្រលើស ១លីត្រ ទូខ្លះ០,៥លីត្រ ៕