កំពង់ចាម៖ សង្វៀនបញ្ជល់មាន់បើកលួចលាក់មួយកន្លែង នៅព្រំប្រទល់ភូមិ កំពង់ រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ជាមួយនឹងស្រុកកំពង់សៀម បានលួចបើកលេងដោយ ស្ងាត់ៗជាច្រើនថ្ងៃមកហើយ ព្រមទាំងមានបង្កប់វង់អាប៉ោងបន្ថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាប កាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី២៣មីនា ២០១៨ ។ តែមិនមានចាប់អ្នកញៀន ល្បែង ណាម្នាក់បាននោះទេ គឺបាននាំគ្នារត់គេចខ្លួន ចូលទៅក្នុងព្រៃអស់រលីង។
លោក វ៉ែន ចាន់វុធ អធិការរងនគរបាលក្រុងកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ ប្រាប់ឲ្យដឹង ថាៈដោយទទួលបញ្ជារពីលោកអធិការនគរបាលក្រុងកំពង់ចាម ក៏ដូចជាលោកស្នងការនគរបាល ខេត្ត បានឲ្យកម្លាំងរបស់លោកឧហ្សាហ៍ចុះល្បាត នៅតាមភូមិសាស្ត្រនានាតាមសង្កាត់ទាំង០៤ ដែលជាកន្លែងស្ងាត់ការពារក្រែងមានជនឆ្លៀត ឱកាសនិយម ប្រព្រិត្តនូវទង្វើចោរកម្មផ្សេងៗ។
លោកអធិការរងនគរបាលក្រុងកំពង់ចាម ប្រាប់បន្តថា ស្របពេលដែលកម្លាំងរបស់លោក បានចុះទៅដល់ត្រង់ចំនុចចុង ភូមិ កំពង់រលីង សង្កាត់សំបួរមាស ក៏ស្រាប់តែមានឃើញ មនុស្ស អ៊ូៗខុសប្លែកពីធម្មតានិងបានប្រញាប់នាំគ្នារត់គេចខ្លួនអស់ ។ លុះពេលដែលទៅជិតក៏ឃើញ មាន សង្វៀនមាន់ដែលបានលួចបង្កើតលេងដោយខុសច្បាប់នៅក្នុងព្រៃ
ក្នុងពេលនោះសមត្ថកិច្ច បាន ប្រមូលវត្ថុតាងនានាដុតបំផ្លាញចោលតែម្តងចំនែកម្ចាស់សង្វៀនពុំបានស្គាល់ឈ្មោះ និងធ្វើការស្រាវ ជ្រាវបន្តទៀត។ ល្បែងស៊ីសងខាងលើនេះ ច្បាប់មិនអនុញ្ញាត ឲ្យលេង ទេ ការបង្ក្រាបសង្វៀន បញ្ជល់មាន់នេះ ជាមួយនោះលោកអធិករនគរបាលក្រុងកំពង់ចាម ក៏ដូចជាលោកអភិបាលក្រុង កំពង់ចាម ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ការពារសណ្តាប់ធ្នាប់ជូនដល់ពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបាន ល្អប្រសើរ ៕