ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ទទួល​ជួប​មន្ត្រី​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2018 ក+ ក-

ភ្នំពេញ ៖ ឯ​.​ឧ​. បណ្ឌិត​កិត្តិ​សេដ្ឋា គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន សម្តែង​នូវ​ការកោតសរសើរ​ចំពោះ ឯកឧត្តម តា​កា​ហា​ហ្ស៊ី ហ្វូ​មី​យា​គី ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចូលរួមចំណែក​យ៉ាងសកម្ម និង​ជួយ​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជ រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ក្នុង​អាណត្តិ​ដែល​ឯកឧត្តម​បាន បំពេញ បេសកម្ម​ការទូត​នៅ​កម្ពុជា​នាពេល​កន្លងមក ហើយ​ថា​ទោះបី​បច្ចុប្បន្ន​ឯកឧត្តម​បាន បញ្ចប់​បេស​ក កម្ម​ការទូត​នៅ​កម្ពុជា​ក្តី ក៏​ឯកឧត្តម​នៅតែ​បន្តការងារ​ជា​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ដែល​តួនាទី ថ្មី នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុង​ការកសាង​

ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំង ពីរ និង​ជួយ​ជំរុញ​កិច្ច សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំងពីរ និង​វិនិយោគ ជាពិសេស អាជីវកម្ម​ខ្នាតតូច និង មធ្យម​នៅ​កម្ពុជា​។​

ឯកឧត្តម តា​កា​ហា​ហ្ស៊ី ហ្វូ​មី​យា​គី ក្នុងជំនួប​សម្តែង​ការគួរសម​កាលពី​ម្សិលមិញ បាន​ជម្រាប ជូន ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់ ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​លើក​នេះ ឯកឧត្តម ឃើញថា កម្ពុជា​ពិតជា​មានការ​រីកចម្រើន និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស​គួរឱ្យ​កត់ សំគាល់​។​ឯកឧត្តម​ក៏បាន​រំលឹក​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន​លើ​គ្រប់​វិស័យ ជាពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង​ការ អភិវឌ្ឍ មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម និង​ការពង្រឹង​អភិបាលកិច្ច​ល្អ តាំងពី​ជំនាន់ ឯកឧត្តម ធ្វើ ជា​ឯកអគ្គរដ្ឋទូត​បន្តរ​ហូត​មកដល់​បច្ចុប្បន្ន ព្រមទាំង​សន្យាថា​នឹង​ជួយ​ជំរុញ​ការ វិនិយោគ ជប៉ុន​នៅ កម្ពុជា ជាពិសេស​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​។​​ឯកឧត្តម​កិត្តិ​សេដ្ឋា បណ្ឌិត គាត ឈន់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយ តម្លៃ​ខ្ពស់ ចំពោះ​ការ​កិច្ចខិតខំ​ប្រឹងប្រែ

ង​រប​ស់​រដ្ឋាភិបាល​ជប៉ុន ហើយ​ថា​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ទាំង កម្រិត​នយោបាយ និង​បច្ចេកទេស ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និត​ជាមួយ​រដ្ឋាភិបាល ជប៉ុន​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ទាំងនេះ បាន​ឆ្លុះ បញ្ចាំង​យ៉ាង

ច្បាស់​ថា ប្រទេស​ជប៉ុន​នៅតែ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក ជួយ​គាំទ្រ​ដល់ ប្រទេស កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​រាល់​ការវិនិយោគ​ទាំងឡាយ ជា ពិសេស​ការ វិនិយោគ ដែល​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ដែលមាន​ការផ្តល់​តម្លៃបន្ថែម​ទៅក្នុង ខ្សែចង្វាក់​នៃ ផលិតកម្ម ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​ផលិតកម្ម​ពិភពលោក ហើយ​ការវិនិយោគ​នេះ​ត្រូវមាន​លក្ខណៈ​ការអភិវឌ្ឍ​ផង និង​អភិរក្ស​ផង ដោយ​ធ្វើឱ្យមាន​ចីរភាព​នៃ​ការអភិវឌ្ឍ​៕