កណ្តាល: រោងសិប្បកម្មផលិតទឹកកក មួយកន្លែងនៅស្រុកកៀនស្វាយ ត្រូវបានអគ្គិភ័យឆាប ឆេះទាំងយប់ ដោយសារលំអងភ្លើងចេញពីបំពង់បង្ហុយជះទៅលើគំនរអុសនៅលើស្កាក ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត១១យប់ ថ្ងៃតី ២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណូចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា រោងសបិប្បកម្មផលិតទឹកកក ដែលត្រូវភ្លើងឆេះខាងលើ មានម្ចាស់ឈ្មោះ ហេង ឆេងអៀង ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វសយ ខេត្តកណ្តាល ។
ប៉ូលិសបានបន្ថែមថា ភ្លើងបានឆេះគំនរអុស ដោយសារលំអងភ្លើងចេញពីបំពង់បង្ហុយរបស់ ម៉ាស៊ីន ជះទៅលើគំនរអុសនៅលើស្កាកបណ្តាលអោយឆេះសន្ធោរសន្ធៅឡើង។ ពេលកើតហេតុ ប្រជាជននៅក្បែរនោះបានឃើញ ក៏ស្រែកហៅម្ចាស់សិប្បកម្ម និងជួយអន្តរាគមន៍ពន្លក់ទាន់ពេល មិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។
ប៉ូលិសបានបញ្ជាក់ថា ពេលរថយន្តពន្លត់អគ្គីភ័យស្រុក និងខេត្ត មកដល់ បានរាយទុយោ ជួយពន្លត់តែម្ចាស់សិប្បកម្មស្នើសុំថា មិនបាច់បាញ់ទេពួកគាត់ពន្លត់បានហើយ ៕