កំពង់ធំ ៖ បច្ចុប្បន្នដែនព្រៃអង់តែន ដែលស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំជាព្រៃ សម្រាប់រង្វាស់ទឹកវាលទំនាបអាស៊ីមូសុងទន្លេមេគង្គ នៃប្រទេសកម្ពុជាក្រោមការឧបត្ថម្ភពីរាជរដ្ឋា ភិបាលជប៉ុននោះ ត្រូវបានបទល្មើសថយចុះស្ទើរអស់ទាំងស្រុងហើយ ក្រោមដែនសមត្ថកិច្ចបរិ ស្ថាន ។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏ជនទុច្ចរិតនៅតែមានក្រុមជនខិលខូចបន្តឆ្មក់ចូលអារកាប់ នៅ ចំណុចក្នុងភូមិសាស្ត្រខ្លះនៃព្រៃអង់តែន ដែលសមត្ថកិច្ចមានការឆកល្វែង ដោយដែនសមត្ថកិច្ច មានភូមិសាស្ត្រធំ កម្លាំងសមត្ថកិច្ចតិច ប៉ុន្តែសមត្ថកិច្ច បរិស្ថាន អនុរក្ស នៅតែបន្តបង្ក្រាបបាន ជា បន្តបន្ទាប់ ។
ជាក់ស្ដែងថ្មីៗនេះ សមត្ថកិច្ចបរិស្ថានអនុរក្សព្រៃអង់តែន បានបង្ក្រាបគោយន្តកន្ត្រៃ 4 គ្រឿង ដែលដឹកជញ្ចូនឈើចេញពី ព្រៃអង់តែន ហើយបញ្ជូនទៅរក្សាទុកនៅស្នាក់ការ ឯជនប្រព្រឹត្តបទ ល្មើសទាំងនោះ ត្រូវបានគេដឹងថា ជាអ្នករស់នៅភូមិខ្វែក ស្រុកសន្ទុក។
ក្រោយមក ក៏លេចលឺព័ត៌មានថា មានការដោះលែងគោយន្តកន្ត្រៃនោះ ជាថ្នូរនឹងលុយកាក់ ដោយទារលុយ៤លានរៀល ក្នុង១គ្រឿង ហើយត្រូវរ៉ូវគ្នាក្នុងតម្លៃ៣លានរៀលក្នុង១គ្រឿង។
ទាក់ទិននឹងករណីនេះ សមត្ថកិច្ចបរិស្ថានបានបដិសេធ ដោយអះអាងថា ការដោះលែង គោ យន្តកន្ត្រៃនោះ គឺជាការផាកវិន័យអនុវត្តន៍តាមច្បាប់ ដោយមានបង្កាន់ដៃ ផាកវិន័យជាភ័ស្តតាងផង ប៉ុន្តែនៅក្នុងបង្កាន់នោះ ឃើញដាក់ចំនួនលុយតែ ២លានរៀល ក្នុង១គ្រឿង ដែលផ្ទុយពីម្ចាស់គោ យន្តកន្ត្រៃទាំងនោះ អះអាង។
ទោះជាណាក្ដី មតិប្រជាពលរដ្ឋភាគច្រើននិយាយថា ព្រៃអង់តែន នេះ កាលនៅជាដែន សមត្ថកិច្ចរដ្ឋបាលព្រៃឈើ សង្កាត់ក្រយា និងផ្នែកកំពង់ថ្ម ដែលមានលោក សុត ម៉ារី ជានាយផ្នែក នោះ គឺព្រៃអង់តែន នេះ ទទួលរងនូវការអារ កាប់បំផ្លាញ និងដឹកជញ្ជូនពីសំណាក់ពួកឈ្មួញ ក្រុម គោយន្តកន្ត្រៃ ព្រមទាំងមានការកាប់ទន្ទ្រានព្រៃរំលោភយកដីទៀតផង ដែលធ្វើឲ្យផ្ទៃខាងក្នុង នៃ ព្រៃនេះ ស្ទើរក្លាយជាវាលរហោឋាន។
ប៉ុន្តែបច្ចុប្បន្ន បទល្មើសទាំងនោះ ត្រូវបានស្ងប់ស្ងាត់ ក្រោមដែនសមត្ថកិច្ចបរិស្ថាន។ មតិ ប្រជាពលរដ្ឋទាំងនោះសំណូមពរថា គួរតែអនុវត្តន៍ច្បាប់ឲ្យធ្ងន់ធ្ងរបន្តិច ចំពោះជនប្រព្រឹត្តបទល្មើស ទាំងនោះ ព្រោះជាជនដដែលៗ ពុំរាងចាល និងជាគំរូអាក្រក់សម្រាប់អ្នកដទៃ។
លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ធ្លាប់បានប្រាប់ឲ្យដឹងកាលពីថ្មីៗ នេះថា វិធានការការពារដែនព្រៃអង់តែន នាពេលបច្ចុប្បន្ន គឺគ្មានអ្វីក្រៅពីការអនុវត្តច្បាប់ឲ្យបាន ហ្មឺងម៉ាត់ និងតម្លាភាព ហើយជាក់ស្ដែងនៅពេលនេះ គឺលោកបានដាក់កម្លាំង១៦នាក់ នៅលើ គោលដៅ ២កន្លែង និងបិទច្រកចេញចូលនៃបទល្មើសដោយអនុវត្តន៍ច្បាប់ និងបទបញ្ជាយ៉ាងតឹង រឹង រួមទាំងកិច្ចសហការ តម្លាភាព ជារដ្ឋបាលព្រៃឈើ និងអាជ្ញាធរផងនោះ៕