រ៉​លោភ​សម្លាប់​នារី​វ័យ​២០​ឆ្នាំ​ក្នុង​ចម្ការ​កៅ​ស៊ួ​នៅ​ស្រុក​អូរ​យ៉ា​ដាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

​រតនគិរី ៖ សព​យុវតី​ម្នាក់ ត្រូវ​សាច់ញាតិ​រកឃើញ​ដេកស្លាប់​យ៉ាង​អ​ណោ​ច​អាធម្ម នៅក្បែរ​គុម្ព​ចេក​គៀន​ចំការកៅស៊ូ បន្ទាប់ពី​ម្ដាយ បាន​បាត់​កូន​ពី​ផ្ទះមួយ​យប់​មួយថ្ងៃ​មក​នោះ​។​

លោក ហាក់ ហ័ន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តរតនគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ស្រី្ត​ម្នាក់ នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ពាក់ ឃុំ​យ៉ា​ទង់ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ត្រង់ចំណុច​ចុង​ចំការកៅស៊ូ របស់​ឈ្មោះ ចាប ណារិន ក្បែរ​គុម្ព​ចេក ចំងាយ​ប្រមាណ​ជាង​៦០០​ម៉ែត្រ​ពី​ផ្ទះ ចាំ​ចំ ការ ដែល​ជនរ​ង្គ្រោះ​រស់នៅ​។​សព​ជនរ​ង្គ្រោះ​មានឈ្មោះ រ៉​ន សេង​ហ៊​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន ស្រុកកំណើត នៅ​ឃុំ​កា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម
មក​ស្នាក់នៅ​ធ្វើជា​កម្មករ​ជៀរ​ជ័រកៅស៊ូ ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

តាម​ការ​ឲ្យ​ដឹង​ពី​ម្ដាយ​ជនរ​ង្គ្រោះ​ថា គាត់​មករក​ស៊ី ចាំចំការ​អោយគេ​ស្នាក់​ក្នុង ផ្ទះ​ចំការ​ហើយ​គាត់​រស់នៅ​មាន​គ្នា​៤​នាក់​ម្ដាយកូន​។ នៅ​ថ្ងៃទី​២៤ ខែ​មិនា ជា​ថ្ងៃកើតហេតុ កូនស្រី​គាត់​នៅផ្ទះ​ម្នាក់ឯង​(​ជនរ​ង្គ្រោះ​) កូន​ប្អូន​ទៅ​រៀន រីឯ​បងប្រុស​ចេញទៅ​ធ្វើការ​នៅក្រៅ​បន្ទាប់ពី​កៅស៊ូ​ត្រូវ​ផ្អាក​ជៀរ​ជ័រ ចំណែក​រូបគាត់​ផ្ទាល់​បាន​ទៅ​ផ្សារ ប្រហែលជា​២​ម៉ោង ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ប្រហែលជា​ម៉ោង​១០ ស្រាប់តែ​បាត់​កូនស្រី ឃើញ​បាយ​ដាំ​ឆ្អិន​ក្ដៅ ក៏​ស្រែកហៅរ​កកូន​តែ​មិនឃើញ​។ គាត់​ក៍បាន​ទៅ​ពឹង​សាច់ញាតិ​ជិតខាង​ដើររក ព្រមទាំង​ទូរស័ព្ទ​ចូល​កូនស្រី​គាត់​(​ជនរ​ង្គ្រោះ​)​តែ​មិនមាន​អ្នក​លើក គាត់​ក៏​ទៅប្ដឹង​នគរបាល​ប៉ុស្ដិ៍​អោយជួយ​ដែរ​តែ​រក​មិនឃើញ តែ​ពួកគាត់​នៅតែ​បន្ត​ទូរស័ព្ទ​ចូល​កូនស្រី​គាត់​នៅតែ​ចូល​រហូតដល់​ម៉ោង​៨ ទៅ​៩​យប់ ទើប​ខ​ល​លែង​ចូល​។ លុះ​ព្រឹក​ឡើង​ពួកគាត់​បន្ត​ដើរ​រុករ​កទៀត ទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​ស្បែកជើង​មួយ​ចំ​ហ៊ាង ទើប​រក​បន្តទៀត​ក៏​ឃើញ​សព​កូន​ដេកស្លាប់​ផ្កាប់មុខ ពាក់អាវ អាក្រាត​ល្វែង​ក្រោម​គួរអោយ​អាសូរ​បំផុត​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផែន ឌី ណា ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ពី​លោកគ្រូ​ពេទ្យ និង​នគរបាល​ជំនាញ សព​ជនរ​ង្គ្រោះ​ត្រូវគេ​រំលោភ​សម្លាប់ ដោយ​ប្រើ​ដំបង​បួន​ជ្រុង​វាយ​ពីលើ​ក្បាល និង​ផ្នែក​ខាងក្រោយ​កញ្ចឹងក នឹង​វ៉ៃ​ចំ​គុំ​ថ្គាម​ថែមទៀត​បណ្ដាល​ឲ្យ​ដាច់រ​យាស់ ព្រមទាំង​បាក់ក​ស្លាប់​តែម្ដង​។​

ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គួរ​រំលឹក​ផងដែរ ករណី​រំលោភ​សម្លាប់​ក្នុង​ខេត្តរតនគិរី មានការ​កើនឡើង​គួរ​ព្រួយ​បារ​ម្មណ៍ គ្រាន់តែ​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨ នេះ​ករណី​រំលោភ​សម្លាប់​មាន ៤​ករណី​មកហើយ​៕