ប៉ូ​លិ​ខេត្តកំពង់ស្ពឺ​ប្រកា​សរក​ម្ចាស់​ម៉ូតូ​៨​គ្រឿង​ដែល​ដកហូត​បាន​ពី​ក្រុម​ជន​សង្គមងងឹត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល ខេត្ដ​កំពង់ស្ពឺ សូម​ធ្វើការ​ប្រកាស​ជូនដំណឹង​ដល់​សាធារណៈជន ទាំងអស់​ដែល​បាន​បាត់​ម៉ូតូ​នាពេល​កន្លងមក មិន​ថា​នៅ​ទីកន្លែង​ណា ខេត្ដ​ណា​ទេ សូម​អ​ញ្ញើញ​ពិនិត្យ​ភិនភាគ​តាម​លក្ខណៈ​សម្គាល់ នៃ​ប្រភេទ​ម៉ូតូ​របស់​អស់លោក លោកស្រី ដែល​ក្រុមការងារ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​នានា ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ជូន​ខាងលើ​។

​សូមបញ្ជាក់ថា​ក្រោយ​ប្រតិ​ប​ត្ដិ​ការ បង្ក្រាប​មុខសញ្ញា​ទទួលផល​ចោរកម្ម និង​ទីតាំង​កែច្នៃ​ម៉ូតូ​មិន​ប្រក្រតី មួយកន្លែង នៅ​ស្រុក​គងពិសី កាលពី​ថ្ងៃ​សុក្រ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ដោយ​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ជា​លទ្ធផល​រកឃើញ​ម៉ូតូ ចំនួន ០៨ គ្រឿង ដែល​មិនមាន​ឯកសារ​ត្រឹមត្រូវ លក្ខណៈ​កែច្នៃ​ខុស​ប្រក្រតី ពី​ទម្រង់​ដើម​របស់​ម៉ូតូ​។

​សូម​ជូន​ភ្ជាប់​តារាងបញ្ជី​ប្រភេទ​ម៉ូតូ និង​រូបភាព​ម៉ូតូ​ដែល​ដកហូត បាន​ចំនួន ០៨ គ្រឿង ករណី​ពិនិត្យឃើញថា​ម៉ូតូ​ខាងលើ​មាន​លក្ខណៈ​សង្ស័យ ថា​ជា​កម្មសិទ្ធិ​របស់លោក​អ្នក ដែល​បាន​បាត់​ដោយ​មូលហេតុ​ផ្សេងៗ សូម​អ​ញ្ញើញ​មក​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ក្រុមការងារ​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ដ (​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ដ​កំពង់ស្ពឺ​)​គ្រប់ពេល ម៉ោង​ធ្វើការ​៕