ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ត ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១ម៉ឺន៤នាក់ទៀតហើ យនៅព្រឹកថ្ងៃពុធនេះ។ សម្តេចតេជោបានបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានវិបត្តិនយោ បាយអ្វីនោះទេ គឺមានតែអ្នកនយោបាយមួយក្រុមប្រព្រឹត្តខុសហើយត្រូវទទួល ទោសតាមច្បាប់ប៉ុណ្ណោះ។ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១ម៉ឺន ៤ពាន់នាក់មកពីរោងចក្រ២៣ ក្នុងតំបន់ព្រៃទា ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានអះអាងជាថ្មីថា កម្ពុជាជាប្រទេសដែលគ្មានសង្គ្រាមហើយក៍
សម្តេចតេជោ បានថ្លែងថា កម្ពុជាគ្មានវិបត្តិនយោបាយអ្វីទាំងអស់ គឺមានតែអ្នកប្រព្រឹត្តខុសច្បាប់ហើយពួកគេត្រូវប្រឈមចំពោះបញ្ហាច្បាប់តែប៉ុណ្ណោះ។ ការបញ្ជាក់អះអាងជាថ្មីរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីនាពេលនេះ នៅគ្រាដែលអតីតគណបក្សប្រឆាំងបានកំពុង ទាមទារឲ្យអន្តរជាតិដាក់គំនាបមកលើរាជរដ្ឋាភិបាលដោយលើកឡើងថាកម្ពុជា កំពុងស្ថិតក្នុងវិបត្តិនយោបាយជាដើម។
សម្តេចតេជោ បញ្ជាក់ថា កម្ពុជាគ្មានសង្គ្រាម ហើយក៍ជាប្រទេសដែលមានវិបត្តិនយោបាយនោះទេដូច អ្នកខ្លះអះអាងនោះទេ កម្ពុជាគ្មានវិបត្តិនយោបាយទេ។ អ្នកដែលត្រូវជាប់ឃុំឃាំង អ្នកដែលត្រូវទទួលនូវទណ្ឌកម្មនេះ ប្រទេសណាក៍មានដែរនៅលើពិភព លោកនេះ គេធ្វើគុកមកដើម្បីដាក់អ្នកប្រព្រឹត្តខុស។ ដូច្នោះប្រទេសមិនមែនជាប្រទេសដែលមានសង្គ្រាម និងជាប្រទេសដែលមានវិបត្តិនោះដែរ។ កម្មករនៅតែធ្វើ ការតាមរោងចក្រ កសិករនៅតែធ្វើកសិកម្ម ពាណិជករនៅតែមានការលក់ដូរ ទេសចរនៅតែមាន ចឹងទេតើអ្វីទៅដែលហៅថាវិបត្តិនយោបាយ។ ការបោះឆ្នោត នឹងត្រូវធ្វើនៅថ្ងៃទី២៩ កក្កដាខាងមុខ ដូច្នោះរបត់ដែលហៅថាវិបត្តិនយោបាយ នោះ គឺជារឿងមួយដែលកើតឡើងសម្រាប់មនុស្សមួយក្រុមដែលប្រព្រឹត្តខុស ច្បាប់តែប៉ុណ្ណោះ ហើយពួកគេត្រូវប្រឈមចំពោះបញ្ហាច្បាប់ មិនមែនជាបញ្ហាដែលត្រូវដោះស្រាយខាងនយោបាយណានោះទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការតម្លើងប្រាក់ខែជូនកម្មករកម្មការិនី និងនិរន្តភាពការងារដែលកម្មករកំពុងមាននេះ គឺបានកើនចេញពីខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ដោះស្រាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំគៀងគរវិនិយោគិន និងការបើកចំហរទីផ្សារទៅកាន់អន្តរជាតិ មិនមែនកើតឡើងដោយសារការស្រែករបស់ក្រុមប្រឆាំងនោះទេ។ សម្តេចបានចាត់ទុកកំណើនសេដ្ឋកិច្ចកម្ពុជា និងនិរន្តភាពការងារចំពោះកម្មករនាពេលនេះ គឺកើតចេញពីមុំសំខាន់ៗចំនួនបី ក្នុងនោះមុំទី១.គឺមុំរាជរដ្ឋាភិបាល ទី២.វិស័យឯកជន និងទី៣កម្មករ-កម្មការិនីដែលកំពុងធ្វើការនៅតាមរោងចក្រ។
សម្តេចតេជោ ថ្លែងថា មុំទាំងបីនេះមានសារៈសំខាន់ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមកប៉ុន្តែមុំដែលដើរតួនាទីសំខាន់ និងការទទួលខុសត្រូវធំជាងគេគឺមុំរាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិន ការបង្កើតការងារធ្វើការដោះស្រាយការងារធ្វើជូនកម្មករ កម្មការិនី និងការបើកទីផ្សារអន្តរជាតិដើម្បីធ្វើការនាំចេញ។
សម្តេចតេជោក៍បានប្រកាសដែរថា ប្រាក់បៀវត្តរបស់កម្មករ កម្មការិនីនឹងនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយបើតាមសម្តេចតេជោត្រឹមឆ្នាំ២០២៣ខាងមុខកម្មករ-កម្មការិនីនឹងទទួលបានប្រាក់ខែគោលអប្បបរមានឹងឡើងដល់២៥០ដុល្លារអាមេរិកក្នុងមួយខែផងដែរ។ គួររំលឹកដែរថា គិតចាប់តាំងថ្ងៃទី២០ ខែសីហាឆ្នាំ២០១៧ ដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ ២០១៨នេះសម្ដេចតេជោ បានជួបជាមួយកម្មករនិយោជិតចំនួន៣៦លើក ដែលមានចំនួនសរុប៤៤ម៉ឺន១.៩៧២នាក់ ក្នុងនោះជួបជាមួយប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការនៃបណ្ដារោងចក្រនានាចំនួន៩លើក មានកម្មករនិយោជិតចំនួន៤០.៧៧១នាក់ មកពីរោងចក្រចំនួន៦៦៣ជួបកម្មករនិយោជិត២៦ លើកមានកម្មករ និយោជិតចំនួន ៣៩៦.៥១៦នាក់ មកពីរោងចក្រ៤៨២ បានអញ្ជើញជួបកម្មករនិយោជិតផ្ទាល់នៅតាមរោងចក្រចំនួន១០មានកម្មករនិយោជិត២ម៉ឺន១.៦៥១នាក់ និងជួបជាមួយសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ១លើក ចំនួន ៤.៦៨៥នាក់៕