ភ្នំពេញ ៖ ការប្រកាសរបស់ក្រុមហ៊ុន Twitter កាលពីថ្ងៃអង្គារ៌ម្សិលម៊ិញ ដែលហាមឃាត់ មិនអោយមានការផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងរូបិយប័ណ្ណឌីជីថល រឺ CrytoCurrency លើបណ្តាញសង្គមរបស់ខ្លូន បានធ្វើអោយឲ្យតម្លៃរូបិយប័ណ្ណ bitcoin ធ្លាក់ចុះក្រោម ៨០០០ ដុល្លារអាមេរិក។
មិនយូរប៉ុន្មាន ក្រោយពេលដែលក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook បានចេញការហាមឃាត់មិនអោយមានការផ្សព្វផ្សាយពាណិជ្ជកម្មរូបិយប័ណ្ណឌីជីថលលើបណ្តាញគេហំទំព័ររបស់ខ្លួន ដើម្បីការពារអ្នកប្រើប្រាស់ពីការបោកបញ្ឆោតនោះ កាលពីថ្ងៃទី២៧ ខែមីនា ម្សិលម៉ិញនេះ ក្រុមហ៊ុន Twitter ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ដែលបញ្ជាក់ថា ដើម្បីធានានូវសុវត្ថិភាពរបស់សហគមន៍ Twitter បណ្តាញសង្គមនេះ បានចេញគោលការណ៌ថ្មីដោយហាមឃាត់មិនអោយមានការផ្សព្វផ្សាយពាណិជ្ជកម្ម ទាក់ទងនឹងរូបិយប័ណ្ណឌីជីថល ដូចជា ការបោះផ្សាយមូលនិធិរបស់ក្រុមហ៊ុនរូបិយប័ណ្ណឌីជីថល រឺការលក់កាសអរូបិយនៃរូបិយប័ណ្ណជីឌីថល លើបណ្តាញសង្គម Twitter នៅទូទាំងពិភពលោក។
ការចេញគោលការណ៌ហាមឃាត់នេះ គឺក្រោយពេលដែលមានក្រុមហ៊ុនទើបបង្កើតថ្មីៗមួយចំនួន បានប្រើប្រាស់ប្រព័ន្ធ ICO (Initial Coin Offering) ដើម្បីប្រមូលប្រាក់រាប់ពាន់លានដុល្លារក្នុងទីផ្សាររូបិប័ណ្ណឌីជីថល ដែលបំពានច្បាប់ និងគ្មានការគ្រប់គ្រងច្បាស់លាស់ពីរដ្ឋអំណាចណាមួយនោះឡើយ ។
អ្វីដែលគួរអោយកត់សំគាល់ ក្រោយពេលការប្រកាសហាមឃាត់ពីណ្តាញសង្គម Twitter ដូចនេះ បានធ្វើអោយ តម្លៃរូបិប័ណ្ណ Bitcoin ធ្លាក់ចុះប្រមាណ ៨ ភាគរយបន្ថែមទៀត គឺធ្លាក់មកនៅត្រឹមតម្លៃក្រោម ៨ពាន់ដុល្លារអាមេរិក។ នេះបើតាមតារាងទិន្នន័យតម្លៃទីផ្សារ ចេញផ្សាយដោយបណ្តាញព័ត៌មាន Bloomberg នៅថ្ងៃទី២៨ ខែមីនានេះ។
បើតាមការចេញផ្សាយរបស់ទូរទស្សន៌ CNBC វិញ បង្ហាញថា តម្លៃរូបិប័ណ្ណ Bitcoin បានធ្លាក់ចុះ៤២ភាគរយ បើគិតចាប់តាំងពីដើមឆ្នាំ២០១៨ ដែលពេលនោះមានតម្លៃ ប្រមាណ១ម៉ឺន៣ពាន់ដុល្លារអាមេរិក ៕