ខេត្តកំពង់ស្ពឺ ៖ លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ដែលធ្វើឡើងរួមគ្នារវាងកងទ័ពចិននិងកម្ពុជាបានបិទបញ្ចប់នៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៨នេះជាមួយការវាយតម្លៃថាទទួលបានលទ្ធផលល្អប្រសើរនិងជួយពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដែលជាបញ្ហាមួយកំពុងគំរាមទាំងក្នុងតំបន់ និងលើពិភពលោក។
ពិធីបិទលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ដែលធ្វើឡើងដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជាចិនត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមឧត្តមសេនីយ៍ឯក ចូវសុងហឺរអគ្គមេបញ្ជាការរងកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិននិងឯកឧត្តមស្យុងប៉ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីអនុព័ន្ធយោធានិងមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ មេទ័ពកំពូលៗរបស់កម្ពុជា និងថ្នាក់ដឹកនាំមកតាមបណ្តាខេត្តនានាផងដែរ៕