កំពង់ស្ពឺ ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័ត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ប៉ុស្តិ៍រដ្ឋបាលត្រែងត្រយឹង បានធ្វើការបង្ក្រាបបទល្មើសសត្វព្រៃ នៅចំណុចគីឡូម៉ែត្រ 84-85 ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ដែលជនសង្ស័យជាម្ចាស់ផ្ទះ ឈ្មោះ ម៉ប់ គី ភេទស្រី អាយុ ៥៦ឆ្នាំ(រត់គេចខ្លួនបាត់)ពេលសមត្ថកិច្ចតាមដេញពីក្រោយ បន្សល់ទុក ម៉ូតូ០១គ្រឿង HODA WAVE អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ និងឆែកឆេរលំនៅដ្ឋានដកហូតវត្ថុតាងមាន៖
១/ សាច់ជ្រូកព្រៃស្រស់ចំនួន ៧,៣០ គីឡូក្រាម
២/ សាច់ឈ្លូសស្រស់ ៩, ០០ គីឡូក្រាម
៣/ទន្សាយគល់ងាប់៤ក្បាល ៨,២០ គីឡូក្រាម
៤/សំពោចក្រអូបងាប់២ក្បាល ៤,៨០ គីឡូក្រាម
បច្ចុប្បន្ន សាច់សត្វយកមកដុតកំទេចចោលនៅផ្នែករដ្ធបាលព្រៃឈើបរសេដ្ឋដើម្បីចំណាត់ការតាមនិតិវិធី ៕
បង្ក្រាបទីតាំងលាក់ទុកជួញដូរសត្វព្រៃនៅស្រុកភ្នំស្រួច